គណ​បក្ស​សង្គ្រោះ​ជាតិ​ ផ្តើមហែ​រ​ក្បួនចេ​ញពី​ទីលាន​ប្រជា​ធិបតេយ្យ​

Cambodia News

ភ្នំពេញ៖ ​នាព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ថ្លែង​សារ​នយោបាយ​របស់ខ្លួន នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៣.០០០​នាក់​ និង​មាន​រថយន្ត​ជាង ១០០​គ្រឿង។

ក្បួនហែររកសំឡេងឆ្នោតរបស់ គណបក្សសង្គ្រោះជាតិថ្ងៃដំបូង។
ក្បួនហែររកសំឡេងឆ្នោតរបស់ គណបក្សសង្គ្រោះជាតិថ្ងៃដំបូង។

អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹង​ថា ​យុទ្ធនា​ការឃោសនា​ដំបូង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ មាន​លោក​កឹម សុខា នឹង​ឡើង​ថ្លែង​សារ​នៅ​ទីលាន​ប្រជាធិបតេយ្យ រួចមក​នឹង​អាច​លោក សម រង្ស៊ី ប្រធាន​គណបក្ស ថ្លែង​តាម​វីដេអូ​ខិ​ន​ហ្វើ​រិ​ន ពី​ក្រៅប្រទេស​។ ប៉ុន្តែ​ក្នុងករណី​ពេលវេលា​មិន​អំណោយផល គឺ​នឹង​ហែរ​ក្បួន​ចេញទៅ​តែម្តង​។​

​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​ការ​ហែរ​ក្បួន​នេះ មាន​គោលបំណង​៣ ដោយ​គោល​បំណង​ទី​១- ចែក​ខិត្តប័ណ្ណ ទី​២- ចាក់​មេក្រូ​ថ្លែង​សារ​នយោបាយ និង​ទី​៣- ចែក​រូបភាព​គណបក្ស និង​ពាក្យស្លោក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ស្គាល់​ច្បាស់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​៕

Related Articles

Back to top button
Close
Close