ថ្ងៃហែក្បួនឃោសនាដំបូង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអ្នកចូលរួមជាង ៣ពាន់នាក់
Cambodia News

ភ្នំពេញ៖ ហែក្បូនឃោសនារកសំឡេងគាំទ្រថ្ងៃដំបូង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអ្នកចូលរួមជាង ៣ពាន់នាក់ ហែចេញពីស្នាក់ការកណ្តាលគណបក្សនៅផ្សារមាន់អាំង ទៅតំបន់ផ្សេងទៀតនៅរាជធានីភ្នំពេញ និងចេញតាមគោលដៅនៅតាមបណ្តាខេត្ត។
នៅព្រឹកថ្ងៃទី២៧ មិថុនានេះ សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រមាណជាង២ពាន់បានជួបជុំគ្នានៅស្នាក់គណបក្ស ដែលមានពាក់អាវ និងមួក សញ្ញាជួង ជានិមិត្តសញ្ញា។ ក្នុងពិធីជួបជុំ និងហែក្បួននេះ ដឹកនាំដោយ លោក ឃឹម វាសនា ជាប្រធានបក្ស។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហែក្បួនមានរថយន្តតូចជាង១០គ្រឿង រថយន្តកូរ៉េជាង១០គ្រឿង រួមទាំងម៉ូតូ និងម៉ូតូកង់បី។ គណបក្សនេះ មានខិតប័ណ្ណ សម្រាប់ចែក និងឧបករណ៍បំពងសំឡេង ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស៕