យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសភាអាណត្តិទី៥ ចាប់ផ្ដើមហើយ
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី២៧ មិថុនា នេះ ការឃោសនាបោះឆ្នោត ជ្រើសតាំងសភា អាណត្តិទី៥ បានចាប់ផ្ដើមហើយ ដោយចាប់ផ្ដើមធ្វើឡើងនៅទូទាំងប្រទេស ខណៈនេះគណបក្សធំពីរបានបើកយុទ្ធនាការ ធំជាងគេ នៅរដ្ឋធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលប្រមូលផ្ដុំនយោបាយ និងពាណិជ្ជកម្ម។
តាមសេចក្ដីរាយការណ៍ របស់អ្នករាយការណ៍ព័ត៌មាន ដែលចុះស្រង់ព្រឹត្តិការណ៍បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានយកថ្ងៃយុទ្ធនាការដំបូងនេះ ប្រារព្វខួប កំណើតបក្ស លើកទី៦២នៅកោះពេជ្រ ហើយក្រោយមកទើប ប្រកាសបើកយុទ្ធនាការ។
ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិ ដែលអ្នកវិភាគគិតថាជាគូប្រជែងនយោបាយដ៏ធំ តទល់ជាមួយគណបក្សកាន់អំណាច បានធ្វើការប្រមូលផ្ដុំពីរកន្លែង ដែលមានអ្នកចូលរួមជិតពីរម៉ឺននាក់ ។
ការប្រមូលផ្ដុំដំបូង នៅទីលានប្រជាធិបតេយ្យ ជិតវត្តភ្នំ និងមួយកន្លែងទៀតនៅក្រុងតាខ្មៅ ហើយក្រោយពីប្រមូលផ្ដុំ គណបក្សនេះនឹងចេញហែរក្បួនឃោសនា តាមដងផ្លូវនានានៅក្រុងភ្នំពេញ និងទូទាំងខេត្តកណ្ដាល៕