ក្រសួងមហាផ្ទៃ ត្រៀមកម្លាំង សម្រាប់ការពារសន្តិសុខ អំឡុងបោះឆ្នោត
Cambodia News
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ មិថុនា មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងនគរបាលជិត២ម៉ឺន នាក់សម្រាប់ការពារសន្តិសុខ និង សណ្ដាប់ធ្នាប់ អំឡុងពេលយុទ្ធនាការបោះឆ្នោត គិតចាប់ពីថ្ងៃទី ២៧ មិថុនា ស្អែកដល់ថ្ងៃទី២៦កក្កដា ។
លោក គៀត ចន្ទថារិទ្ធ បានមានប្រសាសន៏ថា សម្រាប់ថ្ងៃបោះឆ្នោត និង រាប់សន្លឹកឆ្នោតអគ្គស្នងការនគរបាលជាតិ នឹង ត្រៀមប្រើប្រាសកម្លាំងជិត ៧ម៉ឺននាក់ ដើម្បីការពារតាមការរិយាល័យបោះឆ្នោត ដោយក្នុងនោះមួយការិយាល័យ នឹង ត្រូវប្រើប្រាសកម្លាំង៣នាក់ និង អាវុធមួយដើម រួមទាំងគ្រាប់ចំនួន ៣០គ្រាប់ ។
សេចក្ដីថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ការជម្រុញឲ្យមានកិច្ចការពារសន្តិសុខ ឲ្យបានល្អ អំឡុងពេលបោះឆ្នោត ក្នុងគោលដៅ ធ្វើយ៉ាងណារក្សាបរិយាកាសស្ងៀមស្ងាត់ ៕