ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​ឥណ្ឌា​ធ្លាក់​ពេល​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​គេ​ប្រើ ​ដើម្បី​ កិច្ច​ការ​ជួយ​សង្រ្គោះ​ជន​រង​ គ្រោះ​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់​ ធ្វើ​ឲ្យ​មនុស្ស​៨នាក់​ក្នុង​យន្ដហោះ​នោះ​ស្លាប់។

ឧទ្ធម្ភាគចក្រ​នេះ កំពុង​តែ​ធ្វើ​បេសកកម្ម​ផ្នែក​វេជ្ជ​សាស្រ្ដ​នៅ​ក្បែរ​តំបន់​ Gaurikund ដែល​បណ្ដា​ជន​បាន​ធ្វើ​ព្យុហយាត្រា​។

នៅ ​ក្នុង​ប្រតិបត្ដិការ​ជួយ​សង្រ្គោះ​ដ៏​ធំ​នេះ មាន​ឧទ្ធម្ភាគចក្រ​ប្រមាណ​៦០​គ្រឿង​បាន​ធ្វើ​ការ​ហោះ​ហើរ​នៅ​ក្នុង​រដ្ឋ Uttarakhand នៃ​តំបន់​ជួរ​ភ្នំ​ហិមពាន្ដ​ជា​ទី​ដែល​មនុស្ស​ជាង​១ពាន់​នាក់​បាន​ស្លាប់​ ដោយ​សារ​គ្រោះ​ទឹក​ជំនន់ និង​ដីបាក់​ ហើយ​ប្រមាណ​៦ពាន់​នាក់​ទៀត​កំពុង​នៅ​ជាប់​តែល​តោល​នៅ​ឡើយ។

មន្រ្ដី​ ឥណ្ឌា​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​កំពុង​តែ​ប្រើ​យន្ដ​ហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​ហោះ​ពីលើ​ទៅ​មើល​ នៅ​តំបន់​ព្រៃ​ក្រាស់​តាម​ដាន​រក​មនុស្ស​ដែល​កំពុង​រង់​ចាំ​ការ​ជួយ​ សង្រ្គោះ។

នៅ​ក្នុង​ខណៈ​ពេល​ដែល​អាកាស​ធាតុ​មិន​ល្អ​កំពុង​តែ​បន្ដ​ រាំង​ស្ទះ​ដល់​ប្រតិបត្ដិការ​សង្រ្គោះ អាជ្ញាធរ​ក៏​កំពុង​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ រាល​ដាល​នៃ​ជំងឺ​ឆ្លង​ពី​សាក​សព​មនុស្ស​រាប់​រយ​នាក់​ដែល​គេ​មិន​ទាន់​អាច​ ស្រង់​បាន៕ (Radio Australia)

Related Articles

Back to top button
Close
Close