សាលា​ឧទ្ធរណ៍​ បន្ត​ឃុំ​ខ្លួន ​ដេវិដ​ ឆា​ណាយ​វា​

Cambodia News

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣នេះ បានប្រកាស​សាលដីកា​តម្កល់សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​ការស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន របស់​អតីត​មេធាវី ​​​​​ដេ​វិដ ឆា​ណាយ​វា ក្នុង​សំណុំរឿង​វាយ​អ្នកកាសែត។

លោកដេវិដ ឆាណាយវា អតីតមេធាវី និងជាពាណិជ្ជករមួយរូប ។
លោកដេវិដ ឆាណាយវា អតីតមេធាវី និងជាពាណិជ្ជករមួយរូប ។

ទោះបីជាយ៉ាងណា ​ក្នុង​សំណុំរឿង​ដដែល​នេះ ​នៅ​ថ្ងៃទី២៧ ខែមិថុនា សាលាដំបូង រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​លោក ដេ​វិដ ឆា​ណាយ​វា ថា​តើ​ពិតជា​បាន​វាយ​អ្នកកាសែត​មែន​ដែរឬទេ? ខណៈដែល​ព្រះរាជអាជ្ញា​ស្នើ​ទម្លាក់​ការចោទប្រកាន់​លើ​លោក ដេ​វិដ ឆា​ណាយ​វា ព្រមទាំង​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្តឹង​ទាំងអស់គ្នា។

ក្នុង​សវនាការ លោក ដេ​វិដ ឆា​ណាយ​វា បាន​ថ្លែងថា មូលហេតុ​ដែល​ខ្លួន​សុំ​នៅក្រៅ​ឃុំ​នេះ ដោយសារតែ​ខ្លួន​មានមុខ​របរ​ច្បាស់លាស់​ មានទីលំនៅ​ច្បាស់លាស់ និង​ព្រម​ចូលខ្លួន តាម​ការកោះហៅ​របស់​តុលាការ​គ្រប់ពេល ព្រមទាំង​ដាក់​ប្រាក់​តម្កល់​ចំនួន២០លាន​រៀល សម្រាប់​ធានា​សំណង​ដល់​ជនរងគ្រោះ។

ក្រោយ​សួរដេញដោល ​សាលាឧទ្ធរណ៍​បាន​លើក​ពេល​ប្រកាស​ទៅ​ថ្ងៃទី២៦ ខែមិថុនា លុះដល់​ថ្ងៃ​កំណត់ ​សាលាឧទ្ធរណ៍​បាន​បន្ត​ឃុំខ្លួន​លោក ដេ​វិដ ឆា​ណាយ​វា ក្នុង​ពន្ធនាគារ រហូតដល់​ការសម្រេច​ក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣នេះ៕

Related Articles

Back to top button
Close
Close