Angelina Jolie: ពិភពលោក​ត្រូវ​តែ​ដោះស្រាយ​​បញ្ហា​រំលោភ​ស្រ្តី​នៅ​តាម​តំបន់​សង្គ្រាម

តារាភាពយន្ត​អាម៉េរិក័ង​ល្បី​ល្បាញ អ្នក​នាង Angelina Jolie បាន​ធ្វើ​ការ​អំពាវ​នាវ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សន្ដិសុខ​នៃ​អង្គការ​ សហ​ប្រជា​ជាតិ​ដើម្បី​រក​ដំណោះស្រាយជា​អាទិភាព​ខ្ពស់​​បំផុត​មួយ​លើ​បញ្ហា​ រំលោភ​បំពាន​ផ្លូវ​​ភេទ​ទៅលើ​ស្រ្តី​នៅ​ក្នុង​តំបន់​មាន​សង្គ្រាម។

អ្នកនាង​ Jolie ​ដែល​​ជា​បេសកជន​ពិសេស​របស់​ទីភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​ អង្គការ​សហប្រជា​ជាតិបាន​ថ្លែង​ទៅកាន់​បណ្ដា​រដ្ឋ​ជា​សមាជិករបស់​អង្គការ​ សហប្រជាជាតិ​ថា ពួកគេ​ត្រូវ​តែ​បង្ហាញ​នូវ​ភាព​ជា​អ្នក​​ដឹកនាំ​ក្នុង​ការ​ថ្កោល​ទោស​ទៅលើ​ ករណី​ចាប់​រំលោភ​ស្រ្តី​នៅ​ក្នុង​តំបន់​សង្គ្រាម។

អ្នក​នាង​ Angelina Jolie ​មានប្រសាសន៍​ថា អំពើ​​រំលោភ​គឺជា​ឧបករណ៍​មួយ​នៃ​សង្គ្រាម។ វាជា​ការ​បំពារបំពាន​និង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ វាជា​ការ​ធ្វើ​​ដោយ​ចេតនា​ដែល​បង្កអន្តរាយ​ដល់​ស្រ្តី​និង​សហគមន៍។ វាបំផ្លាញ​អាយុ​ជីវិត​និង​បញ្ឆេះដុត​រោល​​វិបត្តិ​។

គួរ​បញ្ជាក់​ថា សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សា​សន្ដិ​សុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ ធ្វើ​ការ​សម្រេច​ចិត្ត ទទួល​ស្គាល់​​​ជា​ឯកច្ឆ័ន​ថា អំពើ​រំលោភ​​អាច​ធ្វើឲ្យបញ្ហា​ជម្លោះ​​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង ហើយ​បាន​បង្អាក់​ដល់​ការ​ស្ដារ​សន្ដិភាព​និង​សន្ដិសុខ​ទៀត​ផង៕ (Radio Australia)

Related Articles

Back to top button
Close
Close