តុលាការ​សម្រេច​ផ្តន្ទា​ទោស ​ឈូក​ បណ្ឌិត ​ដាក់​ពន្ធនា​គារ ​១​ឆ្នាំ​កន្លះ​

Cambodia News

ស្វាយរៀង៖ នាព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ​នេះ​ តុលាការ សាលាដំបូង​ខេត្តស្វាយរៀង បានប្រកាស​សេចក្តីសម្រេច​លើ​សំណុំរឿង​ក្តី​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​រងរបួស ដោយ​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធ​នាគារ​រយៈពេល ១ ឆ្នាំ និង ៦ ខែ លើ​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ខេត្ត​ស្វាយរៀង​។

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង។

សំណុំរឿង​ក្តី​នេះ មាន​ជនជាប់ចោទ ២ នាក់ គឺ​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត និង​លោក ស ចន្ថា ប៉ូលិស​ក្រុង​បាវិត​។ ចំណែក​សាក្សី មាន​ចំនួន ២០ នាក់​។​ សេចក្តីសម្រេចរបស់តុលាការនៅព្រឹកមិញ ក៏បានផ្តន្ទាទោស ដាក់ពន្ធនាគារ លើប៉ូលិសឈ្មោះ ស ចន្ថា ដាក់ពន្ធនាគារ ៦ ខែ ពីបទកាន់អាវុធខុសច្បាប់។

សូម​រម្លឹកថា ក្នុង​សវនាការ មាន​សាក្សី​ជាច្រើន​នាក់ បាន​ប្រាប់​តុលាការខេត្ត​ស្វាយរៀង ថា អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត បាន​កាន់​កាំភ្លើង បាញ់​លើ​កម្មករ​កាត់ដេរ នៅក្នុង​ព្រឹត្ត​ការណ៍​កម្ម​ក​រ​តវ៉ា នៅ​រោងចក្រ កៅ​វ៉េ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។

​ប៉ុន្តែ​ក្នុង​សវនាការ លោក ឈូក បណ្ឌិត និង​មេធាវី មិនបាន​ចូលរួម​ទេ​។ ចំណែក​លោក ស ចន្ថា បាន​បដិសេធ​ការចោទប្រកាន់ ហើយក៏​មាន​សាក្សី​ជាច្រើន​នាក់ បាន​អះអាង​ថា ប៉ូលិស លោក ស ចន្ថា មិន​ពាក់ព័ន្ធ​រឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ នោះឡើយ​៕

Related Articles

Back to top button
Close
Close