កម្ពុជាមិនទទួលស្គាល់ របាយការណ៏អាមេរិក ទាក់ទងនឹងការជួញដូរមនុស្ស
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ មិថុនា ក្នុងសេចក្ដីថ្លែងការណ៏មួយរបស់ក្រសួងការបរទេសកម្ពុជា បានហៅរបាយការណ៏ស្ដីពីការជួញដូរមនុស្សដែលចេញដោយ ក្រសួងការបរទេសអាមេរិកថា ជាការបំប៉ោង ដើម្បីបង្ខូចមុខមាត់កម្ពុជា ។
សេចក្ដីថ្លែងការណ៏នេះបានធ្វើឡើងសំដៅឆ្លើយតបទៅនឹងរបាយការណ៏ មួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានរិៈគន់កម្ពុជា ពីការមិនបានធ្វើឲ្យប្រសើរឡើង ចំពោះស្ថានភាព នៃ ការជួញដូរមនុស្ស ។
ប៉ុន្តែយ៉ាងណាក៏ដោយការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ សែន មានឆន្ទៈច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំង ចំពោះបញ្ហានេះ ៕