បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី​បាន​រសាត់​ផ្សែង​ដល់​ម៉ាឡេស៊ី​

បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់​ធ្ងរ​នៅ​ ឥណ្ឌូណេស៊ី​កាល​ពី​សប្ដាហ៍​មុន​ដែល​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រទេស​សិង្ហបុរី​នោះ ឥឡូវ​នេះ​បាន​ប៉ះ​ពាល់​រាល​ដាល​ដល់​ម៉ាឡេស៊ី​ហើយ។

រដ្ឋាភិបាល ​ម៉ាឡេស៊ី​និយាយថា ខ្យល់​ពុល​បាន​ឈាន​ដល់​កម្រិត​គ្រោះ​ថ្នាក់ ដោយ​បាន​ចេញ​សេចក្ដី​ប្រកាស​គ្រា​អាសន្ន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ ម៉ាឡេស៊ី​អស់​ពេល​៨​ឆ្នាំ​កន្លង​ទៅ​នេះ។

មន្រ្ដី​និយាយ​ថា ប្រតិបត្ដិការ​បណ្ដុះ​ដុំ​ពពក​នឹង​ត្រូវ​អាជ្ញាធរ​ធ្វើ​ឡើង​នៅ​តាម​តំបន់​ ដែល​រង​ការ​ប៉ះ​ពាល់ ដោយ​គេ​សង្ឃឹម​ថា ការ​បង្កើត​ភ្លៀង​នឹង​ជួយ​កាត់​បន្ថយ​ផ្សែង​ពុល៕ (Radio Australia)

Related Articles

Back to top button
Close
Close