ចិន​មាន​កង្វល់​ជុំវិញ​ការ​វាយ​លុក​លួច​ទិន្នន័យ​ពី​ទីភ្នាក់​ងារ​អាម៉េរិក​

ប្រទេស​ចិន​និយាយ​ថា ខ្លួន​មាន​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​វាយ​លុក​តាម​ប្រព័ន្ធ​អ៊ីនធើរណិត​ ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​អាម៉េរិក។

កង្វល់ ​នេះ​បាន​ចេញ​ឡើង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ក្នុង​ពេល​ ថ្មីៗ​ ដែល​បាន​ចេញ​ឡើង​ដោយ​លោក​Edward Snowden អ្នក​វិភាគ​ព័ត៌មាន​ស៊ើប​ការ​ណ៍សម្ងាត់​របស់​អាម៉េរិក​ដែល​កំពុង​រត់​គេច​ ខ្លួន​ ក្រោយ​ពី​លោក​បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​កិច្ច​ការ​សម្ងាត់​របស់​រដ្ឋាភិបាល​ អាម៉េរិក​ក្នុង​ការ​លួច​តាម​ដាន​ព័ត៌មាន​តាម​អ៊ីនធើរណិត​។

លោក​ Eward Snowden បាន​ប្រាក់​កាសែត Sunday Morning Post នៅ​ក្រុង​ហុង​កុង​ថា ក្រុម​ចារកម្ម​អាម៉េរិក​បាន​វាយ​លុក​លួច​ចូល​ប្រព័ន្ធ​កុំ​ព្យូទ័រ​របស់​សកល ​វិទ្យា​ល័យ​ Tsinghua ដ៏ល្បី​របស់​ចិន​នៅ​ក្រុង​ប៉េកាំង និង​ស្នាក់​ការ​កណ្ដាល​នៃ​ក្រុមហ៊ុន​ Pacnet នៅ​ក្រុង​ហុង​កុង ដោយ​ធ្វើ​ឲ្យ​ចរាចរណ៍​តាម​អ៊ីនធើរណិត​នៅ​ប្រទេស​ចិន​មាន​ការ​មមាញឹក​។

លោក Eward Snowden ក៏​បាន​និយាយ​ថា ភ្នាក់​ងារ​សន្ដិសុខ​ជាតិ​របស់​អាម៉េរិក​បាន​វាយ​លុក​លួច​ចូល​ក្រុមហ៊ុន​ ទូរស័ព្ទ​ចល័ត​ជា​ច្រើន​របស់​ចិន​ ដើម្បី​ប្រមូល​ទិន្នន័យ​ពី​សារ​ SMS រាប់​លាន​សារ។

ក្រសួង​ការ​បរទេស​ចិន​បាន​ដាក់​ពាក្យ​សុំ​ការ​ពន្យល់​ អំពី​បញ្ហា​នេះ​ជា​មួយ​នឹង​អាម៉េរិក ហើយ​ក៏​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​ផង​ដែរ​ក្នុង​ការ​ពង្រឹង​ការចរចា និង​សហប្រតិបត្ដិការ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្ដិភាព និង​សុវត្ថិភាព​នៅ​ក្នុង​ពិភព​អ៊ីនធើរណិត៕ (Radio Australia)

Related Articles

Back to top button
Close
Close