នាយកណ្ដុរ ត្រូវគេយល់ច្រឡំថា ជាអ្នកញៀនថ្នាំ
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ នាយកណ្តុលគឺជាតារាកប្លែងពួកែលេងទឹកមុខមួយដួង ដែលកុំពុងតែទទួលបានភាពល្បីល្បាញគួរសមនៅក្នុងសង្គមសិល្បះ ដែលភាគច្រើនរូបលោកត្រូវបានគេស្គាប់ តាមរយះការសម្តែង ខារ៉ាអូខេនិងខ្សែរភាពយន្ត។
ជាការពិតណាស់ ថ្វីត្បិតតែនាយកណ្តុល មានរូបសម្បិត្តិមិនសូវជាស្រស់សង្ហា ក៏ពិតមែន តែនាយគឺជាមនុស្សម្នាក់ដែលបានសិក្សារៀនសូត្រក្នុងពុទ្ធសាសនា និងមានការយល់ដឹងខ្ពស់ស្គាល់ល្អអាក្រក់ និងអាចមានសម្ថតភាព បង្រៀងព្រះសង្ឃឯទៀតបានយ៉ាងល្អថែមទៀតផង។
តែដោយសារតែនាងមិនដាច់អាល័យពីផ្លូវលោកីយ៌ នាយក៏បានលាចាកសិក្ខាបទ មកប្រកបមុខរបររកសី រហូតដ៏ក្លាយខ្លួនជាអ្នកសិល្បះតែម្តង។
តាំងពីនាយបានហត់ចូលក្នុងវង្វង់សិល្បះមក នាយក៏ធ្លាប់ត្រូវបានគេរិះគន់អំពី រូបសម្បត្តិរបស់នាយផងដែរ ដោយមានបុគ្គលមួយចំនួន យល់ច្រឡំថានាយ ជាមុនស្សញៀនថ្នាំថែមទៀតផង។ ហើយកាលដែលគេយល់ច្រឡំបែបនេះ គឺដោយសារតែនាយមានរូបរាង្គ ស្គមរិងរី សាច់ឈាមនិងមុខក៏មានសភាពស្លេកស្លាំងខុសពីមនុស្សធម្មតា បូករូមទាំងការលេង សម្លៀកបំពាក់និងម៉ូតសក់ទៀតនោះក៏កាន់ធ្វើឲ្យគេយល់ច្រឡំថែមទៀត។
ទាក់ទិនទៀងនឹងបញ្ហានេះនាយ កណ្តុលបានបកស្រាយឲ្យដឹងថា ជាការពិតណាស់មានមនុស្សមិនតិចទេ ដែលមានកាលយល់ឃើញបែបនេះ។ ជាពិសេស រាល់ពេល ដែលនាយចេញទៅសម្តែងនៅតាមខេត្ត មានយុវជនមួយចំនួន ដែលជាអ្នកលេងថ្នាំ នៅពេលដែលជួបជាមួយនិងរូបលោក ខណះពេលដែលលោកកំពុងសម្តែងនៅលើឆាកនោះ ពួកគេបាន ធ្វើសញ្ញាហៅលោកឲ្យលេងថ្នាំជាមួយនឹងពួកគេទាំងនេះ ហើយក៏មានអ្នកខ្លះទៀតបានមកហៅលោកឲ្យទៅ ជាមួយពួកគេទៀតផង។
តែពេលនោះលោកក៏បានធ្វើការបដិតសេធទៅពួកគេយ៉ាងរហាស់ ដោយលោកបាននិយាយទៅកាន់ពួកគេថា ប្អូនយល់ច្រឡំចំពោះបងហើយ កុំឃើញរូបរាង្គបងបែបនេះ ចូលប្អូនកុំគិតថា បងជាមនុស្សញៀនថ្នាំនោះ ។ បងមិនដែលប៉ះពាល់ជាមួយថ្នាំ ញៀងទាល់តែសោះ ក្នុងមួយជីវិតរបស់បងនេះ បើប្អូចង់ ហៅបងទៅ ញុំសាច់គោអាំងផ្សេងៗ និងផឹកសីតិចតួចបងនិងទៅ តែបើហៅបងទៅ លេងថ្នាំ ទៅញៀនថ្នាំញៀននោះបងមិនទៅជាដាច់ខាត់។
នាយកណ្តុល បានបន្ថែមទៀតថា ជាការពិតណាស់ លោកពិតជាមានការអន់ចិត្តយ៉ាងខ្លាំងនៅពេលដែលមានគេ សម្លឹងមើលមករូបលោកក្នុងផ្លូវអាក្រក់បែបនេះ តែធ្វើយ៉ាងម៉េច បើលោកកើតមកមានរូបរាង្គបែបនេះ។ ដូច្នេះលោកមានតែការសំណូមពោរទៅដល់ អ្នកដែលគាំទ្ររូបលោកទាំងអស់ថា សូមកុំឲ្យវាយតម្លៃមនុស្ស តែពីសំបកក្រៅធ្វើអ្វី សូមយល់ពីរម្មណ៌របស់អ្នកដែលត្រូវគេវាយតម្លៃក្នុងផ្លូវខុសផង។
តារាកប្លែងពូកែរលែងទឹកមុខរូបនេះបានបន្ថែមទៀតថា ក្នុងមួយជីវិតនេះលោផ្តាច់ញ្ញាថា លោកមិនព្រមប៉ះពាល់ជាមួយថ្នាំញៀន និងល្បែពារលារដែលធ្វើឲ្យសង្គមនិងបងប្អូនពិតបាកជាមួយនឹងរូបលោកជាដាច់ខាត់ ហើយចំពោះរូបលោកផ្ទាល់ក៏មិនដែលទៅប៉ះពាល់ហើយក៏មិនចូលចិត្តចំពោះបញ្ហានេះដែរ ព្រោះវាជាអំពើរដែលសង្គមស្អប់ខ្ពើម និងជាអំពើរខុសច្បាប់ថែមទៀតផង។
គួររំលឹកផងដែលថា ការពីមុនពេលចូលសិល្បះ នាយកណ្តុល ក៏ជាមនុស្សម្នាក់ ដែលធ្លាប់ចិញ្ចឹមនិងមើការខុសត្រូវក្មេង អានាថា និងក្មេងញៀនថ្នាំមួយចំនួនធំ កាលពីលោករស់នៅទីក្រុងសៀមរាម ។ ហើយក្មេងដែលលោកចិញ្ចឹម និងមើលការខុសត្រូវទាំងនោះក៏បានប្រែក្លាយទៅជាមនុស្សដែលសង្គមទទួលស្គាប់គ្រប់គ្នាថែមទៀតផង ដែលនេះគឺជាមទណភាព ដ៏ធំធេងបំផុតសម្រាប់ជីវិតរបស់លោកផងដែរ ។
គួរបញ្ជាក់ផងដែលថានាយកណ្តុល ឫD.J កណ្ដុរ មានឈ្មោះពិតថា ជុំ ផានិត ដែលនាយមានស្រុកកំណើតនៅភូមិ ព្រែឃ្នេស ឃុំព្រែឃ្នេស ស្រុកមឹសាង ខេត្តព្រៃវែង ។ឪពុករបស់នាយមានឈ្មោះជុំ ខាត់ ជាព្រះចៅអធិការនៅវត្តស្រុកមេសា ខេត្តព្រែវែង ចំណែកឯម្តាយរបស់នាយមានឈ្មោះ ជួប ឃឹម បានចែកឋានតាំងពីលោកមានអាយុ៥ឆ្នាំមកម្លេះ ហើយលោកមានបងប្អូនចំនួន១០នាក់ស្រី៧នាក់សុទ្ធតែជាកសិករ និងប្រុស២នាក់ជាទាហាន៕ ស.រ