កម្ពុជា ច្រាន​ចោល​របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស ​

Cambodia News

ភ្នំពេញ៖  កាល​ពី​ថ្ងៃ​ទី​២០ មិថុនា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែង អះអាងថា ក្នុងការទប់ស្កាត់ការ ជួញ​ដូរ​មនុស្ស បច្ចុប្បន្នរាជរដ្ឋាភិបាល កម្ពុជា បាន​ខិត​ខំ​ប្រឹង​ប្រែង​ជាខ្លាំង ប៉ុន្តែយ៉ាង ណាក៏ដោយ ដើម្បីទប់ស្កាត់បញ្ហាជួញដូរមនុស្ស ដាច់ខាត ត្រូវ​ទាមទារឲ្យមាន កិច្ចសហការគ្នា រវាងប្រទេស និង ប្រទេស រួមទាំងស្ថាប័នទាំងអស់ ផងដែរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរូមសម្ពោធដាក់ ឲ្យដំណើរ ការផ្សាយ ជា​ផ្លូវ​ការ​របស់​វិទ្យុ​បារាំង​ ដែលផ្សាយជាខេមរភាសា នៅ​មជ្ឈ​ម​ណ្ឌលកាណាឌីយ៉ា លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន ​ បាន​មាន​ប្រសាសន៍ថា​ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បាន​ខិត​ខំ​ប្រឹង​ប្រែង ឥតឈប់ឈរ ដើម្បីទប់ស្កាត់ការជួញដូរ មនុស្ស ប៉ុន្តែ​សូម្បីតែ សហរដ្ឋអាមេរិក បញ្ហាជួញដូរមនុស្ស នៅ​តែកើតមានឡើង។

លោកបន្ត ថា ដូច្នោះហើយបញ្ហាការពារការជួញដូរ មនុស្ស​ទាម​ទារ​ឲ្យមាន ការចូលរួមសហការ គ្នា​រ​វាង​ប្រទេស និងប្រទេស ស្ថាប័ន​ទាំង​អស់​ផងដែរ ព្រោះរឿងជូញដូរគឺជារឿងឧក្រិដ្ឋកម្មមួយដ៏ធំ ដូច្នេះ​ហើយ​ រាជរដ្ឋាភិបាលមិនអាចធ្វើតែម្នាក់ឯងបានទេ ហើយរាជ រដ្ឋា​ភិបាល កម្ពុជា មិន​បាន​នៅ​ពី​​ក្រោយខ្នងនៃការជួញដូរ មនុស្ស​នោះ​ទេ៕

Related Articles

Back to top button
Close
Close