សង្រ្គាមស៊ីវីលនៅស៊ីរីនាំឲ្យមានវិបត្តិជនភៀសខ្លួនយ៉ាងខ្លាំងក្នុងពិភពលោក
ថ្ងៃនេះ គឺជាទិវាជនភៀសខ្លួនពិភពលោក ដែលត្រូវបានប្រារព្ធឡើងទូទាំងសកលលោក ស្របពេលសង្រ្គាមស៊ីវីលនៅប្រទេសស៊ីរីបានធ្វើឲ្យពិភពលោកមានការ ព្រួយបារម្ភដោយសារតែនាំឲ្យមានវិបត្តិជនភៀសខ្លួនយ៉ាង ខ្លាំងក្នុងពិភពលោក។
អង្គការ សហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សប្រមាណជា ១.៥លាននាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ចាប់តាំងពីការច្បាំងគ្នានៅស៊ីរីចាប់ផ្តើមក្នុងឆ្នាំ២០១១មក។ គេក៏បានប៉ាន់ប្រមាណផងដែរថា តួលេខនេះនឹងបន្តកើនឡើងដល់ទៅ៣លាននាក់នៅត្រឹមចុងឆ្នាំ ២០១៣នេះ។
ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោកព្រឹទ្ធសមាជិក Bob Carr បានធ្វើទស្សនកិច្ចនៅតំបន់ជនភៀស នាជំរំមួយក្នុងប្រទេសលីបង់ ជាទីដែលរដ្ឋមន្ត្រីរូបនេះ ត្រូវគេសួរថា ហេតុអ្វីបានជាមិនឃើញប្រទេសមហាអំណាចពីបរទេសមកជួយជ្រោមជ្រែង បន្ថែមទៀតឲ្យបានគ្រប់គ្រាន់ដល់ករណីជនភៀសខ្លួនទាំងនេះ។
លោក Ian Rintoul ដែលកំពុងបម្រើការក្នុងសម្ព័ន្ធភាពសកម្មភាពជនភៀសខ្លួន បានមានប្រសាសន៍ថារដ្ឋាភិបាលអូស្រ្ដាលីចាំបាច់ត្រូវឈប់លេងល្បែង នយោបាយរបស់ខ្លួនជុំវិញបញ្ហាអ្នកសុំសិទ្ធិជ្រកកោនទាំងនោះ៕ (Radio Australia)