រដ្ឋាភិបាលថៃបន្ថយតម្លៃស្រូវដែលផ្តល់ឲ្យកសិករមកត្រឹម ២០ % ខ្ពស់ជាងតម្លៃទីផ្សារ
រដ្ឋាភិបាលថៃបាននិយាយថា ខ្លួននឹងកាត់បន្ថយជំនួយសម្បទានដល់កសិករថៃតាមរយៈការឲ្យតម្លៃ ស្រូវខ្ពស់ជាងតម្លៃទីផ្សារ ដោយសារតែវិធានការនេះធ្វើឲ្យប្រទេសថៃបាត់បង់តំណែងជាប្រទេស ផលិតស្រូវលំដាប់ពិភពលោក ។
ចាប់ តាំងពី ឆ្នាំ ២០១១ រដ្ឋាភិបាលថៃបានបង្កើនថ្លៃស្រូវដល់កសិករប្រមាណជា ៥០ %ខ្ពស់ជាងតម្លៃទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាកសិករដែលរស់នៅជនបទ ដែលជាតំបន់សំខាន់ៗរបស់គណបក្សកាន់អំណាច។
ប៉ុន្តែ ដោយសារតែមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីបណ្តាប្រទេសផលិត ស្រូវផ្សេងទៀតដូចជា វៀតណាម និងឥណ្ឌានៅក្នុងទីផ្សារពិភពលោក មានន័យថា ប្រទេសថៃបានខាតបង់ទឹកប្រាក់ប្រមាណជា ៤ពាន់ ៥រយលានដុល្លារដោយសារតែគោលនយោបាយសម្បទានបង្កើតតម្លៃស្រូវនេះ។
ឥឡូវ នេះ រដ្ឋាភិបាលប្រទេសថៃនិយាយថា ខ្លួននឹងកាត់បន្ថយការដំឡើងថ្លៃស្រូវឲ្យកសិករមកនៅត្រឹមតែ ២០% ប៉ុណ្ណោះ ហើយក៏ថែមទាំងធ្វើការកំណត់ផងដែរដល់ក្រុមគ្រួសារកសិករក្នុងមួយ គ្រួសារអាចទទួលបានប្រាក់យ៉ាងខ្ពស់បំផុត ១ម៉ឺន ៦ ពាន់ដុល្លារនៅក្នុងពេលប្រមូលផល។
គណបក្សប្រឆាំង បានឲ្យដឹងថា គម្រោងសម្បទាននោះគឺដើម្បីធ្វើឲ្យប្រជាជននៅតាមជនបទក្រី ក្រមានការពេញចិត្ត នឹងផ្គាប់ចិត្តដល់កសិករថៃប៉ែកឦសាន្ដប្រទេសព្រោះពួកគេបានគាំ ទ្រលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ត្រា ឲ្យបានចូលកាន់អំណាចក្នុងឆ្នាំ ២០១១៕(Radio Australia)