អ្នកផ្តល់ឈាមជាង ៩៩៩នាក់ បរិច្ចាគឈាម តាមទីតាំង៩កន្លែង ទូទាំងប្រទេសកម្ពុជា រយៈពេលជាង ៩ថ្ងៃ
ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៣
កម្មវិធីមួយរបស់បរទេសអំពីការចូលរួមរបស់យុវជនរួមជាមួយអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ម.ជ.ផ.ឈ) បានសហការគ្នាដើម្បីធានាឱ្យបាន ការបរិច្ចាកឈាម ជាង១០០០ ប្លោកក្នុងរយៈពេល ៩ថ្ងៃ សំរាប់ ម.ជ.ផ.ឈ ។
ព្រឹត្តិការណ៍នេះបានចាប់ផ្តើមបង្កើតឡើងដោយកម្មវិធីឡូយ9 របស់ BBC Media Action និងក្រុមការងារដែលគំនិតផ្ដើមចេញពីខ្សែភាពយន្តភាគ ឡូយ9 ប្លោកឈាមសេ្នហ៍។ ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមឡើយចាប់តាំងពី ថ្ងៃទី9 ខែមិថុនា ឆ្នាំ2013 គោលដៅគឺជួយបង្កើនការផ្គត់ផ្គង់ឈាមជាបន្ទាន់សំរាប់ប្រទេសកម្ពុជាហើយដើម្បីឱ្យ យុវជនដឹងពីរបៀបរួមចំណែកក្នុងសង្គមនិងជួយអ្នកដទៃ។
ម.ជ.ផ.ឈ អ្នកស្ម័គ្រចិត្ត UN និងដៃគូជាច្រើនរួមទាំង អង្គការដើម្បីភាពញញឹមនៃកុមារ បានតស៊ូជំនះនឹងពេលវេលាដើម្បីសំរេចគោលដៅចំនួន ៩៩៩ មួយម៉ោងមុនថ្ងៃបិទបញ្ចប់គឺថ្ងៃច័ន្ទ។ លទ្ធផលចុងក្រោយគឺមានការបរិច្ចាគរហូតដល់ ១០៤៨ ប្លោក ជាការផ្តល់ឈាមដ៏ច្រើន បំផុតដែលធ្លាប់មានសំរាប់យុទ្ធនាការតែមួយដូច្នេះ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាមបាននិយាយថា: “ខ្ញុំសប្បាយចិត្តណាស់នឹងលទ្ធផលនេះ។ វាគឺជាមោទនភាពនិងកិត្តិយសរបស់យើងដែលបានធ្វើការជាមួយ ឡូយ9 និងដៃគូរដទៃទៀតដើម្បីទទួលបាននូវការបរិច្ចាគឈាម ដ៏ច្រើនដូច្នេះ។
“នេះមិនមែនជាឱកាសចុងក្រោយសំរាប់អ្នកបរិច្ចាគឈាម ក៏ដូចជាយុវជនដើម្បីចុះឈ្មោះ បរិច្ចាគឈាមទេនឹងមានព្រឹត្តិការណ៏ក្រោយៗទៀតជាមួយ ម.ជ.ផ.ឈ ការបរិច្ចាគឈាម គឺមានសុវត្ថភាព មិនត្រូវការចំណាយអ្វីទាំងអស់ហើយអាចជួយជីវិតអ្នកដទៃបាន”។
ព្រឹត្តិការណ៏ផ្តល់ឈាមបានចាប់ផ្តើមនៅថ្ងៃទី៩ខែមិថុនា ហើយបានដំណើរការនៅ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និង ក្រុងព្រះសីហនុ ជាមួយនឹងព្រឹត្តិការណ៍បីចុងក្រោយនៅភ្នំពេញ។
ជាង៩ថ្ងៃបានស្វាគមន៍អ្នកបរិច្ចាគឈាមលើកដំបូងជាច្រើន ហើយអរគុណពួកគេសំរាប់ការ បរិច្ចាកនោះ។ ចាន់ រតនា អាយុ ១៧ ឆ្នាំ ជាសិស្សរៀននៅសាលា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាអ្នកបរិច្ចាគឈាមលើកដំបូងត្រូវបានមិត្តជាច្រើនឈរជុំវិញខ្លួនអបអរពេលដែរ គ្រូពេទ្យរៀបចំ ធ្វើការបូមឈាម។
រតនានិយាយថា “ខ្ញុំមានអារម្មណ៍ល្អណាស់ខ្ញុំស្ម័គ្រចិត្តមកផ្តល់ឈាមថ្ងៃនេះព្រោះថាខ្ញុំជឿជាក់ ទៅលើអ្វីដែលមិត្តខ្ញុំប្រាប់ខ្ញុំ។ ពួកគេប្រាប់ខ្ញុំថាការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាព នោះទេហើយមិនឈឺចាប់ដែរ។ ឥឡូវនេះខ្ញុំឃើញថាវាពិតជាអញ្ចឹងមែនហើយលើសពីនេះ ទៅទៀតនោះខ្ញុំចង់ចូលរួមជួយដល់ កម្មវិធី ឡូយ9”។
ខូលីន ស្ព័រវេ នាយកគំរោងឡូយ៩ ជឿថា លទ្ធផលនេះបង្ហាញពីយុវជនកម្ពុជាដែលប្តេជ្ញាជួយអ្នកដទៃនិងរួមចំណែកក្នុងជីវិតសហគមន៍។
“ខ្ញុំសូមថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ សំរាប់ការគាំទ្រដើម្បីឈានដល់គោលដៅ។ តួនាទីរបស់ ឡូយ9 ក្នុងយុទ្ធនាការនេះគឺប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្តល់ព័ត៌មានដល់យុវជនពីសារសំខាន់ នៃការផ្តល់ឈាមហើយបំបាត់ការភ័យខ្លាចដែលគេមានសំរាប់ការផ្តល់ឈាម”។ លោកស្ព័រវែបាននិយាយ។
លោកបានបន្ថែមទៀតថា “យើងចង់ជួយយុវជនឱ្យយល់ថា ទោះបីជាការផ្តល់ឈាមមិនមែនជាការ សប្បាយ ក៏វាមិនមែនជារឿងធ្វើឱ្យយើងមិនសប្បាយចិត្តដែរ ហើយវាអាចជួយសង្គ្រោះជីវិតទៀត។ វាមិនឈឺចាប់ហើយអ្នកច្បាស់ជាមិនបាតបង់ព្រលឹងរបស់អ្នកទេ!”