អតីត​អ្នក​បឹង​កក់ ​បរាជ័យ​ជា​ថ្មី​ ក្នុង​ការ​សុំដំ​ណោះ​ស្រាយ​ពី​សាលា​ក្រុង​

Cambodia News

ភ្នំ​ពេញ​៖ នៅ​​ព្រឹក​​ថ្ងៃ​​ទី១៩ មិថុនា ​នេះ អតីត​អ្នក​បឹងកក់​ប្រមាណ​ជា​១០០​នាក់ ​ដែល​​រង​​ការ​បណ្តេញ​ចេញ​ បាន​ចេញ​មុខ​តវ៉ា​ជា​ថ្មី​ទៀត​​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​​ទាម​ទារ​សំណង​​សមរម្យ ខណៈ​ការបណ្តេញចេញ​នោះ មិន​ទទួលបាន សំ​ណង​​តាម​​ការ​សន្យា​។​

ការតវ៉ារបស់ប្រជាសហគមន៍ដែលមានជម្លោះដីធ្លី នៅរាជធានីភ្នំពេញ
ការតវ៉ារបស់ប្រជាសហគមន៍ដែលមានជម្លោះដីធ្លី នៅរាជធានីភ្នំពេញ

បន្ទាប់​ពី​មាន​ការតវ៉ា​រយៈ​​ជាង​មួយ​ម៉ោង មន្ត្រី​សាលាក្រុង បាន​អនុញ្ញាត​ឲ្យ​តំណាង​​ពលរដ្ឋ​៥​នាក់​​ចូល​​ចរចា តែ​មិន​បាន​លទ្ធផល​អ្វី​​នោះ​​ទេ គ្រាន់​តែ​មន្ត្រី​ប្រាប់​ថា ឲ្យ​ពលរដ្ឋ​ទាំងនោះ​រៀបចំ​ជា​ក្រុម​ឲ្យ​ច្បាស់​ថា ពិតជា​ពលរដ្ឋ​ដែល​រង​ការបណ្តេញចេញ​មែន​ឬ​ទេ​។

ក្រុមអ្នកតវ៉ា បាន​យំ​រៀបរាប់​ពី​ទុក្ខលំបាក​របស់​ពួកគេ ដោយ​រិះគន់ថា មន្ត្រី​សាលាក្រុង​មិន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​ ពលរដ្ឋ​រងទុក្ខវេទនា ហើយ​ចេះតែ​សន្យា​ខ្យល់​តែប៉ុណ្ណោះ។

បន្ទាប់ពី​ទទួល​ចម្លើយ​ពី​មន្ត្រី​សាលាក្រុង​បែបនេះ​ហើយ ពលរដ្ឋ​អះអាងថា ពួកគេ​រង់ចាំ​ដល់​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ បើ​មិន​មាន​មន្ត្រី​ណា​មួយ​ចុះ​ទៅ​​ដោះស្រាយ​ទេ ពួកគេ​​នឹង​តវ៉ា​តទៅ​ទៀត៕

Related Articles

Back to top button
Close
Close