មេដឹកនាំ​ចិន​បោស​សម្អាត​មន្រ្ដី​បក្ស​ធ្វើ​ខុស​

លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​នឹង​ប្រកាស​ឲ្យ​ដឹង​អំពី​យុទ្ធនាការ​បោស​សម្អាត​ហ្មត់​ចត់​ មួយ​នៅ​ក្នុង​រង្វង់​គណបក្ស​កុម្មុយនីស្ដ​ចិន​ដែល​កំពុង​កាន់​អំណាច។

ទីភ្នាក់ ​ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​រាយការណ៍​ថា ការ​ធ្វើ​យុទ្ធនាការ​​បោស​សម្អាត​រយៈ​ពេល​១​ឆ្នាំ​ខាង​មុខ​នេះ នឹង​ផ្ដោត​គោល​ដៅ​ទៅ​លើ​អ្វី​ដែល​គេ​ពិពណ៌នា​ថា ជា​បែប​បទ​ធ្វើ​ការ​ងារ​ដែល​មិន​ល្អ រួម​ទាំង​ការ​ចាយ​វាយ​ហួស​កម្រិត និង​បញ្ហា​ខ្វះ​ការ​ពិត​ជាក់​ស្ដែង។

យុទ្ធនាការ​ថ្នាក់​ខ្ពស់​មួយ​ដែល ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ​ប្រឆាំង​នឹង​ចំណាយ​ហួស​កម្រិត​របស់​ រដ្ឋាភិបាល និង​បញ្ហា​ពុក​រលួយ​ ត្រូវ​បាន​ប្រកាស​ចេញ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ ក្រោយ​ពេល​លោក​ប្រធាន​រដ្ឋ​ចិន Xi Jinping ទើប​បាន​ឡើង​កាន់​តំណែង​ភ្លាម។

ទីភ្នាក់ងារ ​ព័ត៌មាន​ចិន​ស៊ីនហួ​រាយការណ៍​ថា ក្រុម​មន្រ្ដី​ជាន់​ខ្ពស់​បក្ស​បាន​សម្រេច​ចិត្ដ​កាល​ពី​ខែ​មេសា​ដើម្បី​ ដាក់​ចេញ​នូវ​យុទ្ធនាការ​ឆាប់ៗ​នេះ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​សមាជិក​គណបក្ស​ និង​សាធារណ​ជន។

យុទ្ធនាការ ​នេះ នឹង​តម្រូវ​ឲ្យ​មន្រ្ដី​បក្ស​ដែល​មាន​ឋានៈ​ចាប់​ពី​ស្រុក​ឡើង​ទៅ​ ធ្វើ​ការ​ពិចារណា​លើ​ការ​អនុវត្ដ​របស់​ខ្លួន ហើយ​កែ​តម្រូវ​កំហុស​ឆ្គង​ណា​មួយ​ដែល​បាន​ធ្វើ៕ (Radio Australia)

Related Articles

Back to top button
Close
Close