តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ​ព្រ​មាន​ពី​ការ​រំលាយ​ចោល​រដ្ឋស​ភា​មុន​នី​តិកាល​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បញ្ជាក់​​ពី​​អធម្មនុញ្ញ​ភាព​​នៃ​សេច​ក្តី​សម្រេច​​​របស់​គណៈ​​​ក​ម្មា​​ធិ​ ការ​​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ក្នុងការ​បង្កក​ប្រាក់​បំណាច់​តំណាង​​រាស្ត្រ​​គណបក្ស​សម​​រង្ស៊ី គណបក្ស​​​សិទ្ធិ​​​​មនុស្ស និង​​គណបក្ស​​នរោត្តម រណឫទ្ធិ​។​

​Cam​ក្នុង​​លិខិត​មួយ ចុះ​កាលបរិច្ឆេត​នៅ​ថ្ងៃ​ទី​១៧​ ​ខែមិថុនា ផ្ញើ​ទៅកាន់​ប្រធាន​​​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ លោក ឯក សំអុល គណបក្ស​សង្គ្រោះ​​​ជាតិ លើកឡើងថា ការបណ្តេញ​ចេញ​តំណាងរាស្ត្រ​ចំនួន​២៩​រូប មិន​គោរព​តាម​គោលការណ៍​ច្បាប់ ដែល​មាន​ជា​ធរមាន​។

លិខិត​បន្តថា ការ​បណ្តេញ​​ចេញ​​នេះ ក៏​បំពាន​លើ​គោលការណ៍​ច្បាប់​​រដ្ឋធម្មនុញ្ញ​មាត្រា​​៩៥ ដោយ​ពុំ​អនុញ្ញាត​ឲ្យមាន​ការ​ដ​ក​ចេញ ឬ​ជ្រើសតាំង​ជំនួស​​​នូវ​សមាជិក​រដ្ឋសភា​ណា ដែល​ប្រាសចាក​សមាជិកភាព​តិចជាង​៦​ខែ មុន​ចប់​នីតិ​កាលនោះ​។​

​​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ឲ្យ​បាន ២​ម៉ឺន​នាក់ ទូទាំង​​ប្រទេស ដើម្បី​ស្នើឲ្យ​រដ្ឋសភា​​ប្រគល់​អភ័យឯកសិទ្ធិ​ជូន​តំណាង​រាស្ត្រ ២៨​រូប របស់​គណបក្ស​ប្រឆាំង​​ឡើង​វិញ ឲ្យបាន​មុន​យុទ្ធនា​ការ​​បោះ​ឆ្នោត​ថ្នាក់​​ជាតិ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា​នេះ​។​

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​បាន​ឲ្យ​ជាតិ ​​​ថា គិត​ត្រឹម​តែ​មួយ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​​ គណបក្ស​​សង្គ្រោះ​​ជាតិ ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​​នៅ​ខេត្ត​កំពង់ស្ពឺ បាន​ចំនួន​ជាង​៣​ពាន់​នាក់​​ ហើយ​ក្រុម​ការងារ​របស់​លោក នឹង​បន្ត​ប្រមូល​ឲ្យបាន​គ្រប់​ចំនួន ២​ម៉ឺន​ស្នាម​មេដៃ ដើម្បី​ដាក់ជូន​រដ្ឋសភា​មុន​ការឃោសនាបោះឆ្នោត​ខាង​មុខនេះ។

​​គួរបញ្ជាក់​ថា តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស និង​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី សរុប​ចំនួន​២៨​រូប ត្រូវបាន​រដ្ឋសភា​បណ្តេញ​​ចេញពី​តួនាទី កាលពីដើម​ខែ​មិថុនា​នេះ ដោយ​សំអាង​ថា ពួកគេ​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ក្រុម​​សង្គម​​ស៊ីវិល​​ជាតិ និង​អន្តរជាតិ រិះគន់​ថា រដ្ឋ​សភា​កម្ពុជា​នៅ​គ្រា​នេះ កំពុង​ដាក់​ឲ្យ​ស្ថិតក្នុង​វិបត្តិ​ធម្មនុញ្ញភាព ឬ​មិន​ស្រប​រដ្ឋ​ធម្ម​នុញ្ញ ឬ​សភា​​ត្រូវបាន​រំលាយ​​មុន​​ចប់​​អាណត្តិ​៕​

Related Articles

Back to top button
Close
Close