សក​ម្ម​ជន​គាំ​ទ្របក្ស​ប្រឆាំង​ម្នាក់​ ខ្យល់​គរ​ស្លាប់​ពេលចូ​ល​រួម​វេទិកា ​

Cambodia News

ស្វាយរៀង៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា នេះ​ បុរស​វ័យ ៧៣​ឆ្នាំ ម្នាក់​ដែល​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ខ្យល់​គរ​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​អង្គុយ​​រង់ចាំ​គណៈ​ប្រតិភូ​របស់​ខ្លួន​ក្នុង​រោង​វេទិកា​មួយ ដែល​ត្រូវ​បាន​ប្រារព​ធ្វើ​ឡើង​នៅ​ភូមិរកា​ខ្សុក ឃុំ​មេ​បុណ្យ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ស្វាយ​រៀង។

Cam1តាម​ប្រភព​ព័ត៌មាន​ ពី​មន្ត្រី​ ​​នគរបាល​ស្រុក​ស្វាយ​អន្ទរ ​បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់ ដែល​បាន​ខ្សល់​គរ​ស្លាប់​នោះ ឈ្មោះ ភួន ចឹម ​ ជា​ប្រជាកសិករ​​រស់​នៅ​ភូមិ​ថ្កូវ ឃុំ​មេបុណ្យ។

លោក​បាន​បន្ត​ថា​មុន​ដំបូង​គាត់​អង្គុយ​លើ​កៅ​អីឈើ ក្រោម​រោង​វេទិកា ជាមួយ​សកម្មជន​គាំទ្រ​ប្រមាណ​ជាង​២០​នាក់​ផ្សេង​ទៀត ​ដើម្បី​រង់​ចាំ​ការ​មក​ដល់​របស់​គណៈ​ប្រតិភូ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ មួយ​សន្ទុះក្រោយ​មកគឺ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​និង​១០​នាទីព្រឹក គេ​ឃើញ​គាត់​ដួល​ធ្លាក់​ពី​កៅអី​ដោយ​ខ្លួន​ឯង​ហើយ​សន្លប់​បាត់​ស្មារតី​តែ​ ម្ដង។

​បន្ទាប់ក៏​បាន​​យក​រថយន្ត​ដឹក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ហើយ​ថា​គាត់​បាន​ស្លាប់​បាត់​​ ទៅ​ហើយ​៕

Related Articles

Back to top button
Close
Close