ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋចូលរួមបោះឆ្នោតដោយប្រើឆន្ទៈរបស់ខ្លួន
Cambodia News
ភ្នំពេញ៖ លិខិតមួយច្បាប់ឡាយព្រះហស្ថលេខា ដោយសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៦ ខែមីនា ព្រះអង្គ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតដោយប្រើឆន្ទៈរបស់ខ្លួន ជៀសវាងការជ្រើសរើសតាមការបំភិតបំភ័យ ឬគំរាមកំហែងពីក្រុមណាមួយ។
ព្រះអង្គលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ ខ្លួន គឺបោះឆ្នោតតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកលើបេក្ខជនណាមួយ ឬគណបក្សណាមួយបានដោយសេរី ព្រោះការបោះឆ្នោតនោះ ប្រព្រឹត្តទៅដោយសម្ងាត់ ធ្វើតាមលទ្ធិប្រជាធិបតេយ្យសេរី។
ការអំពាវនាវរបស់ព្រះមហាក្សត្រ គឺធ្វើឡើងស្របពេល ដែលអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បង្ហាញរបាយការណ៍ថា គណបក្សតូចៗ តែងទទួលការគំរាមកំហែងពីគណបក្សធំ នៅរាល់ពេលបោះឆ្នោតជិតចូលមកដល់៕