ឆ្នាំ​មុន​នេះ​ ពលរដ្ឋ​អូស្ត្រាលី​រង​ការ​ចាញ់​បោក​អស់​ប្រាក់​សរុប​ចំនួន​ ៩៣​លាន​ដុល្លារ

ទីភ្នាក់ងារ ​ឃ្លាំ​មើល​សិទ្ធិ​អ្នក​ប្រើប្រាស់​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​អូស្ត្រាលី​បាន​ទទួល​រង​ការ​បោក​បន្លំ​អស់​ទឹក​ប្រាក់​សរុប​ចំនួន​ ៩៣​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។

អ្នកស្រី ​ Amy Bainbridge ​អ្នក​រាយការណ៍​ព័ត៌មាន​ទទួល​បន្ទុក​កិច្ចការ​អតិថិជន​ រាយការណ៍​មក​ថា​ នៅ​ក្នុង​របាយការណ៍​ស្ដីពី​គោលដៅ​នៃ​ការ​បោក​បន្លំ​ដែល​នឹង​ចេញ​នៅ​ថ្ងៃ​នេះ ​ ទីភ្នាក់ងារ​ឃ្លាំ​មើល​សិទ្ធិ​អ្នក​ប្រើប្រាស់​អូស្ត្រាលី​និយាយ​ថា ​ទីភ្នាក់ងារ​នេះ​បាន​ទទួល​ការ​រាយការណ៍​​ជិត​ ៨​ម៉ឺន​​៤​ពាន់​ករណី ពី​ពលរដ្ឋ​ដែល​បាន​ចាញ់​ការ​បោក​បន្លំ​យក​ប្រាក់​កាល​ពី​ឆ្នាំ​មុន។​

ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា​ ​មាន​តួលេខ​​កើន​ឡើង​ ៦៥​%​ស្ដីពី​ការ​បោក​បន្លំ​តាម​រយៈ​ការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ិន​ធើរណិត។​

លោកស្រី ​ Delia Rickard ​អនុប្រធាន​ទីភ្នាក់ងារ​ឃ្លាំ​មើល​សិទ្ធិ​អ្នក​ប្រើប្រាស់​អូស្ត្រាលី​ មាន​ប្រសាសន៍​ថា​ ទម្រង់​ដែល​មាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោក​បន្លំ​ប្រាក់​នេះ​ គឺ​នៅ​តែ​ជា​ការ​បោក​ប្រាស់​យក​ថ្លៃ​មុន​ដដែល។​

លោក​អ្ន​ក​អាច​នឹង​ ទទួល​បាន​នូវ​សារ​ជា​អ៊ីម៉ែល​មួយ​ ពី​​មនុស្ស​ដែលលោក​អ្នក​​មិន​ស្គាល់​ ​ ថា លោក ​អ្នក​បាន​ទទួល​មរតក​ចំនួន​ មួយ​លាន​ដុល្លារ​ពី​​​ សាច់​ញាតិ​មួយ​រូប​នៅ​សហរដ្ឋ​អាម៉េរិក​ តែ​លោក​អ្នក​ត្រូវ​បង់​ថ្លៃ​មុន​ដើម្បី​រត់​ការ​ទទួល​មរតក​នេះ។​

របាយការណ៍ ​របស់​ទីភ្នាក់ងារ​ឃ្លាំ​មើល​សិទ្ធិ​អ្នក​ប្រើប្រាស់​អូស្ត្រាលី​ ធ្វើ​ឡើង​ស្រប់​នឹង​ការ​ចាប់​ផ្ដើម​នៃ​សប្ដាហ៍​ជាតិ​ប្រឆាំង​នឹង​ការ​បោក​ ប្រាស់​អ្នក​ប្រើប្រាស់៕ (Radio Australia)

Related Articles

Back to top button
Close
Close