យុទ្ធនាការ​ក្ដៅ​ប្រឆាំង​នឹង​សកម្មជន​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វៀតណាម​ឆ្នាំ​២០១៣

កាល​ពី​ ថ្ងៃ​សៅរ៍​ អ្នក​សរសេរ​ប្លុក​តាម​ប្រព័ន្ធ​អ៊ិនធើរណិត ​វៀតណាម​មួយ​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​ រដ្ឋ។

ក្នុង​រយៈពេល​មិន​ដល់ ​មួយ​ខែ​ ផង​នៅ​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​ប្រឆាំង លោក​ Dinh Nhat Uy​ គឺ​ជា​ជន​ទី​បី​ហើយ​ដែល​​ត្រូវ​បាន​​ចាប់​ឃុំខ្លួន ដោយ​សារ​ការ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ អ៊ិនធើរណិត​ ​​។​

លោក ​នឹង​ត្រូ​វ​គេ​ឃុំ​ខ្លួន​បី​ខែ ​ដើម្បី​ស៊ើប​អង្កេត​ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​បំពាន​លើ​សេរីភាព​តាម​បែប​ប្រជាធិបតេយ្យ​ ដោយ​ការបំពាន​ទៅ​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ។​

លោក​ត្រូវ​បាន​គេ​ស្គាល់ ​តាមរយៈ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​របស់​លោក ​ទៅ​នឹង​ការ​រំលោភ​បំពាន​ដោយ​ហិង្សា​របស់​ចិន​ស្ដីពី​បញ្ហា​ជម្លោះ​ក្នុង​ តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​

កាល​ពី​ខែ​ឧសភា​ តុលាការ បាន​កាត់​ឲ្យ បង​ប្រុស​របស់​លោក​ឈ្មោះ​ Dinh Nguyen Kha ​​​ជាប់​ពន្ធនាគារ​៨​ឆ្នាំ ​ពី​បទ​ថា​បាន​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ។​

ចាប់​តាំង​ដើម​ឆ្នាំមក​​នេះ​ ​សកម្មជន​វៀតណាម​យ៉ាង​ហោច​ណាស់​ចំនួន​ ៤៦​នាក់​ត្រូវ​​បាន​តុលាការ​កាត់​ទោស​ពី​បទ​​​ប្រព្រឹត្តិ​សកម្មភាព​ប្រឆាំង ​នឹង​រដ្ឋ​ ដែល​​ជា​ញឹក​ញ៉ាប់​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ ពេល​វែង៕ (Radio Australia)

Related Articles

Back to top button
Close
Close