ចិនហៅកម្មវិធីតាមដានតាមប្រព័ន្ធ អ៊ិនធើរណិតរបស់សហរដ្ឋអាម៉េរិកថាជាការគួរឲ្យខ្លាច
សារព័ត៌មាន ផ្លូវការរបស់កងទ័ពចិនបានហៅកម្មវិធីតាមដានតាមប្រព័ន្ធ អ៊ិនធើរណិតរបស់សហ រដ្ឋអាម៉េរិក (PRISM) ថាជាការគួរឲ្យខ្លាចមួយ។
សារព័ត៌មានប្រចាំថ្ងៃ PLA បានវាយប្រហារចំពោះសហរដ្ឋអាម៉េរិកដែលបានបង្កប់ន័យថា ការយកការណ៍ពីពលរដ្ឋបរទេសគឺជាការសមហេតុផលនោះ។
សារព័ត៌មាន នោះបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានចាប់ផ្ដើមនូវទំលាប់ប្រព្រឹត្តិល្មើស ស្ដីពីបញ្ហាត្រួតពិនិត្យបណ្ដាញទំនាក់ទំនង និងកិច្ចការចារកម្ម។
សារព័ត៌មាន នោះបាននិយាយថា មានហេតុផលដែលនាំឲ្យគេជឿថា ទីភ្នាក់ងារយកការណ៍សហ រដ្ឋអាម៉េរិកមួយចំនួន នៅក្នុងពេលប្រមូលព័ត៌មានតាមប្រព័ន្ធអ៊ិនធើរណិតប្រឆាំងនឹងភេរវកម្ម ក៏បានប្រមូលព័ត៌មានដទៃទៀតដោយចៃដន្យផងដែរ។
នៅក្រោម កម្មវិធី PRISM ទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាម៉េរិកអាចបញ្ជារឲ្យក្រុមហ៊ុន អ៊ិនធើរណិតមួយចំនួនដូចជា Google ឬក៏ Facebook ដើម្បីបើកមើល សារអេឡិចត្រូនិក (emails), ការ សន្ទនារតាមប្រព័ន្ធអ៊ិនធើណេត (online chats), រូបភាព, ឯកសារនានា និងវីដេអូ ដែលបានបញ្ចូលទៅក្នុងប្រព័ន្ធអ៊ិនធើរណិតដោយអ្នកប្រើប្រាស់បរទេស បាន៕(Radio Australia)