រថ​ភ្លើង​ បុក​រថ​យន្ត​ដឹក​អ្នក​ដំណើរ ​របួស​ធ្ងន់​ស្រាល ​១៦​នាក់​

Cambodia News

កណ្តាល៖ កាលពីម៉ោង ៧ និង១៩នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា គ្រោះថ្នាក់ចរាចរដ៏រន្ធត់ លើ​កំណាត់​ផ្លូវជាតិលេខ៣ រវាង​រថ​ភ្លើង​បុក​និង​រថ​យន្ត​តួរីស ផ្លូវ នៅភូមិព្រៃទទឹង ឃុំត្រពាំង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ បណ្តាលឲ្យអ្នកដំណើរ ១៦នាក់ រងរបួស ក្នុងនោះ ៥​នាក់​រង​របួសធ្ងន់​។

សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា នៅវេលាម៉ោងកើតហេតុ ខាងលើរថយន្ត តួរីសដឹកអ្នកដំណើរ ពាក់​​​ស្លាកលេខ  ភ្នំពេញ 2Q-5303 បាន​ដឹក​អ្នក​ដំណើរចេញ ពីរាជធានីភ្នំពេញ។ លុះ​ដល់​ចំណុច​កើត​ហេតុ កន្លែងឆ្លងកាត់ផ្លូវរថភ្លើង ក៏ត្រូវរថភ្លើងដែលកំពុងធ្វើដំណើរ ទៅ​ខេត្ត​ព្រះ​សីហនុ បុករ​ថ​យន្តចំពាក់កណ្តាល អូសរហូតដល់ ៥-៦ម៉ែត្រ បណ្តាលឲ្យដួលសន្លប់រដូករណែលពេញផ្លូវ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿង បាន​ទៅ​ដឹក​យក​មកសង្រ្គោះ ភ្លាមៗ តាម​មន្ទីរ​ពេទ្យ​នានា ក្នុងរាជធានីភ្នំពេញផងដែរ។ តែ​រហូត​ដល់​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១៣ មិនទាន់ មានរបាយការណ៍ថា មានជនរងគ្រោះណាម្នាក់ ទទួល​គ្រោះ​ថ្នាក់​ដល់​អាយុជីវិតនោះទេ៕

Kosal-0263Pheak-0120

Related Articles

Back to top button
Close
Close