បើក​ម៉ូតូ ​គេច​ពីរ​ថ​យន្ត​ ជ្រុល​ទៅ​​ រនាំង​ដែក​ពុះ​ចែក ​ផ្លូវ​​របួស​ធ្ងន់​

Cambodia News

ហេង នាង​

ភ្នំពេញ៖ កាលពីវេលាម៉ោង៩និងនាទីយប់ថ្ងៃទី១៤ ខែមិថុនា​ បុរសម្នាក់រង របួសសន្លប់ស្តូកស្តឹង នៅនឹងកន្លែង ដោយសារតែបើក ម៉ូតូ​លឿន វ៉ារថយន្តមួយ​ ក៏វ៉ាក់នឹង រថយន្តមួយ គ្រឿងទៀត ដែលបើកឆ្លង ហើយ​ជន​រង​គ្រោះ​​ បាន​ព្យាយាមបើកគេច ក៏ជ្រុលទៅ បុក រនាំ​ពុះ​ចែក​ទ្រូង​ផ្លូវ​សហព័ន្ធរុស្សី ទល់មុខរាជបណ្ឌិតសភាកម្ពុជា ត្រង់ ភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ​ ​បណ្តាល ឲ្យរងរបួសធ្ងន់ ។

នគរបាលមូលដ្ឋាន បាននិយាយថា ជនរងគ្រោះពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ ប៉ុន្តែ​ជន​រង​គ្រោះស្លៀកពាក់ឯក សណ្ឋាន ជា​នគរបាល មានប៉ាក់ឈ្មោះ នៅជាប់លើអាវ អ-គាថៃ ដែលមាន អត្តលេខ ៣០ ៨០០ អាយុ ប្រហែល៤០ឆ្នាំជាង ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់ កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខរ-1141 ភព1 រងរបួសធ្ងន់។

នគរបាលបានបន្តថា មុនពេកើតហេតុជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម្នាក់ ឯងក្នុងទិសដៅពីលិច ទៅ​កើត​ក្នុង​ល្បឿន​លឿន​លុះដ​ល់ចំ​ណុចកើត ហេតុបានបើ វ៉ារថយន្តមួយគ្រឿង ដែលបើកពីមុខ របស់គេខណៈឡើង វ៉ានោះ ក៏បានវ៉ាក់ជាមួយគ្រឿង ទៀត ដែល​បើក​ឆ្លង​ផ្លូវ​ធ្វើ​ឲ្យបុរសនោះ ព្យាយាមបើកគេច ក៏ជ្រុលទៅបុក ក្បាលរបាំង ពុះចែក ទ្រូវផ្លូវដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យពោធិ៍ចិនតុង ដឹកយក ទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ។ចំណែកឯម៉ូតូត្រូវនគរបាល យកទៅរក្សា ទុកនៅ ចរាចរនិងសណ្តាប់ធ្នាប់ខណ្ឌ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

Hong-0317

Related Articles

Back to top button
Close
Close