រដ្ឋសភាចាប់ផ្តើមបើក​សម័យប្រជុំលើកទី៨ ​នីតិកាលទី៤

ភ្នំពេញ: នៅព្រឹ​ក​​ថ្ងៃ​ទី​​​២​៥​ ​​​​​មេ​សា​ ​​​​​២​​០​១​២ ​ស​មាជិ​ក​​​រ​ដ្ឋ​ស​ភា​​​ចំ​នួ​ន​ ​១​០​៤​ ​រូប​ ​ក្នុ​ង​ចំ​ណោ​ម​​​ស​មា​ជិ​ក​​​រ​ដ្ឋ​សភា​​​ស​រុ​ប​ ​១​២៣​ ​រូ​ប​ បា​ន​​​ចូ​ល​រួ​ម​​បើ​ក​​​ស​ម័​យ​ប្រ​ជុំ​ លើ​ក​​​ទី​​​៨​ ​នី​តិកា​ល​​​ទី​​​៤​ ក្រោ​ម​​​អ​ធិ​ប​តីភា​ព​​​ស​ម្តេ​ច​​​ហេង​​​ ​សំ​រិ​ន​ ប្រ​ធា​ន​រ​ដ្ឋ​សភា​។

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​នេះ រួមមាន​៖

១-​ ព្រះរាជសារ​ព្រះករុណា ​ព្រះបាទ​សម្តេចព្រះ​បរមនាថនរោត្តម សីហ​មុនី ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជាជូន​សម័យប្រជុំ​រដ្ឋសភាលើក​ទី​៨ នីតិកាល​ទី​៤​។​

២-​របាយការណ៍ស្តីពីសកម្មភាព​របស់​រដ្ឋ​សភា​ចន្លោះ​សម័យប្រជុំលើក​ទី​៧ និង​លើក​ទី​៨ នីតិកាល​ទី​៤​។

៣-​ការបោះឆ្នោត​ជ្រើសតាំង​លោកជំទាវ ឃួន សុ​ដា​រី ជា​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​។​

៤- ​ការបោះឆ្នោត​ជ្រើសតាំង​លោក ពៅ សាមី ជា​សមាជិក​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​បោះឆ្នោត​ជ្រើសតាំង​លោក​ស្រី អ៊ុន សុគន្ធា ជា​សមាជិក​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ អង្កេត បោស​សម្អាត​ និង​មុខងារ​សាធារណៈ​។​

៥-​ការជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ចំនួន ១ រូប​។​

កិច្ចប្រជុំ​រដ្ឋសភានៅ​ព្រឹក​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែលជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​ផងដែរ៕

Related Articles

Back to top button
Close
Close