​គណ​បក្ស​ប្រឆាំង​ ព្រ​មាន​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​

Cambodia News

CRNPlogo-320x2301ភ្នំពេញ៖ គណបក្សប្រឆាំង​រួបរួម រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រកាស​ព្រមាន​ថា ខ្លួន​នឹង​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ទេ​។

លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា មូលហេតុ​មកពី​មាន​ការរារាំង បាតុកម្ម​រំខាន​សកម្ម​ភាព​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ជាពិសេស​នៅ​ថ្ងៃនេះ លេច​ចេញ​បណ្តឹង​ថ្មី​មួយទៀត ប្រឆាំង​លោក កឹម សុខា ដែល​ប្តឹង​ដោយ​លោក ជុំ ម៉ី និង​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម​។

យ៉ា​ងណាក៏ដោយ លោក យ៉ែម បុញ្ញ​ឫទ្ធិ បានបញ្ជាក់​ថា ការសម្រេច​ថា ចូលរួម​ការ​បោះ​ឆ្នោត ឬ​ក៏​ដក​ខ្លួន គឺ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​គ្នា នា​យប់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៣​នេះ​៕​

Related Articles

Back to top button
Close
Close