អតីត​ភ្នាក់ងារ​ CIA ​ចោទ​សហរដ្ឋ​អាម៉េរិក​ថា​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ហុង​កុង និង​ចិន

លោក Edward Snowden ដែល​ជា​អតីត​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​របស់​ CIA ​​បាន​ចោទ​រដ្ឋា​ភិបាល​សហរដ្ឋ​អាម៉េរិក​ថា​ បាន​លួច​វាយ​លុក​ចូល​ប្រព័ន្ធ​​កុំព្យូទ័រ​​ក្នុង​ប្រទេស​​ហុង​កុង និង​ចិន​ អស់​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក ​ Snowden ដែល​បាន​លួច​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​កាសែត​អំពី​​កម្មវិធី​ស៊ើប​ការ​លួច​ ឃ្លាំ​មើល​​​របស់​សហរដ្ឋ​អាម៉េរិក បាន​លើក​ឡើង​អំពី​បញ្ហា​នេះ ​នៅ​ក្នុង​កាសែត​មួយ​ក្នុង​ប្រទេស​ហុង​កុង។

ការ ​ធ្វើ​នេះ គឺ​ចេញ​ឡើង​នៅ​ពេលដែល​ប្រទេស​ចិន​​មិន​ព្រម​ធ្វើ​ការ​បញ្ជាក់​ថា​តើ​ ខ្លួន​​បាន​ទទួល​សំណើ​សុំ​ធ្វើ​បត្យាប័ន​រូប​លោក​ពី​រដ្ឋាភិបាល​អាម៉េរិក​ ឬ​យ៉ាង​ណា? ដើម្បី​បញ្ជូន​រូប​លោក​ដែល​កំពុង​លាក់​ខ្លួន​នៅ​ហុងកុង​ទៅ​ឲ្យ​អាម៉េរិក​នោះ ​។

និពន្ធនាយក​​​កាសែត​​ចិន (the South China Morning Post) លោក Chow Chung-yan បាន​និយាយថា លោក Snowden ចង់​ឲ្យ​សាធារណ​ជន​បាន​ដឹង​ និង​ជួយ​គាត់​។ ចាង​ហ្វាង​កាសែត​នេះ​បាន​បន្ត​ទៀត​ថា លោក Snowden បាន​ដឹង​យ៉ាង​ច្បាស់​អំពី​សកម្មភាព និង​​លទ្ធផល​​របស់​ខ្លួន។ គាត់​ជឿ​ជាក់​ថា អ្វី​ដែល​គាត់​កំពុង​តែ​ធ្វើ គឺជា​ការ​ត្រឹម​ត្រូវ ហើយ​គាត់​បាន​គិត​យ៉ាង​ល្អិត​ល្អន់ អំពី​បញ្ហា​នេះ។ ​នេះ​ពុំមែន​​ជា​អ្វី​ដែល​គាត់​ធ្វើ​ដោយ​គ្មាន​ការ​ពិចារណា​នោះ​ឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close