ពិធីករ​វិទ្យុ​ពាណិជ្ជ​កម្ម​ម្នាក់​នៅ​អូស្រ្ដាលី​ត្រូវគេ​ផ្អាក​ការ​ងារ​បន្ទាប់​ពី​សួរ​សំណួរ​ “តើ​ដៃគូ​របស់​លោក​ស្រី Julia Gillard ជា​មនុស្ស​ខ្ទើយ​ឬ​យ៉ាង​ណា​?”

ស្ថានីយ៍​វិទ្យុ​ពាណិជ្ជ​កម្ម​មួយ​របស់​ ក្រុម​ ហ៊ុន​ព័ត៌មាន​ Fairfax នៅ​ទី​ក្រុង​ Perth​​ នៃ​ប្រទេស​អូស្រ្តាលី​បាន​ព្យួរ​ការ​ងារ​ពិធី​ករ​ម្នាក់​បន្ទាប់​ពី​លោក​បាន ​សួរ​សំណួរ​មួយ​ទៅ​​លោក​ស្រី​នាយក​រដ្ឋ​មន្ដ្រី​អូស្រ្តាលី​ថា តើ​ដៃគូ​របស់​លោក​ស្រី​ ​គឺ​ជា​មនុស្ស​ខ្ទើយ​ ឬយ៉ាង​ណា។

ក្នុង ​ពេលធ្វើ​បទ​​សម្ភាសន៍​ជា​មួយ​លោក​ស្រី Julia Gillard លោក Howard Sattler បាន​ដេញ​ដោល​សួរ​លោក​ស្រី​ ដើម្បី​ឆ្លើយ​តប​នឹង​​ថា​ពាក្យ​ចចាម​អារ៉ាម​តៗ​គ្នា​ដែល​ថា ដៃគូ​របស់​លោក​ស្រី​គឺ​ជា​មនុស្ស​ខ្ទើយ។ ​

លោក Sattler បាន​ឲ្យ​ដឹង​ថា​ លោក​​មិន​បាន​និយាយ​ថា​ ដៃគូ​របស់អ្នក​ស្រី​​គឺ​ជា​មនុស្ស​ខ្ទើយ​នោះ​ទេ​ ប៉ុន្តែ​វា​ជា​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​បាន​និយាយ​តៗគ្នា​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ស្រី​ Julia Gillard បាន​ឱ្យ​ដឹង​ថា​ វា​មិន​សម​រម្យ​ទំនង​ទាល់​តែ​សោះ​ក្នុង​ការ​ចោទ​សួរ​លោក​ស្រី​ពី​បញ្ហា​នេះ​ ។

អ្នក​ គ្រប់​គ្រង​វិទ្យុ​នេះ​ បាន​សម្រេច​ចិត្ត​ព្យួរ​ការ​ងារ​លោក Sattler បន្ទាប់​ពី​បាន​ពិនិត្យ​សារ​ឡើង​វិញ​នូវបទ​​សម្ភាសន៍​នេះ។ ក្រុម​អ្នក​គ្រប់​គ្រង​វិទ្យុ​នេះ​បាន​និយាយថា​ សំណួរនេះ​គឺ​គ្មាន​ការ​គោរព​បន្ដិច​ណា​ទាល់​តែសោះ ហើយ​ក៏​មិន​ជាប់​ទាក់ទង​ទៅ​នឹ​ងកិច្ច​ពិភាក្សា​អំពី​បញ្ហា​នយោបាយ​នោះ​ដែរ​៕ (Radio Australia)

Related Articles

Back to top button
Close
Close