អាង​ខ្លួន​ជា​ប៉ូលិស​វាយ​យុវជន​ម្នាក់​បែក​ក្បាល​ព្រោះ​​​ជិះ​ម៉ូតូ ​អត់​ពាក់​មួក​សុវត្ថិ​ភាព​

Cambodia News

ភ្នំពេញ​ ៖​ ​កាល​ពី​វេលា​ម៉ោង​១១​និង​៥​នាទី​ ថ្ងៃ​ទី​១៣​ ខែ​ មិថុនា​ ន្ដ្រី​នគរបាល​ចរាចរ​ដែល​មាន​បំពាក់​ កាមេរ៉ា​នៅ​លើ​មួក​សុវត្ថិភាព​ បាន​វាយ​ ទៅ​លើ​យុវជន​ម្នាក់​បណ្ដាល​ឱ្យ​បែកក្បាល​ ដោយ​គ្រាន់តែ​យុវជន​នោះ​ មិន​ពាក់មួក​ សុវត្ថិភាព​ពេល​បើកបរ​ម៉ូតូ​ តាម​បណ្ដោយ​ផ្លូវ​ ព្រះ​ស៊ី​សុវត្ថិ​ មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ CDC​ សង្កាត់​វត្ដ​ភ្នំ​ ខណ្ឌដូនពេញ​ ។​

Cam2យុវជន​រង​គ្រោះ​ឈ្មោះ​ សុវណ្ណ​ ល​ក្ខិ​ណា​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​សាក​លវិទ្យាល័យ​ រស់នៅ​ភូមិ​គ្រួ​ស​ សង្កាត់​សំរោង​ ខណ្ឌ​ សែន​សុខ​បានឱ្យ​ដឹង​ថា​ “​មុន​កើតហេតុ​ ខ្លួន​បាន​ចេញពី​រៀន​ហើយ​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BA-2528​ ម្នាក់ឯង​ តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ខណៈ​មក​ដល់​រង្វង់​មូល​ដើម​ពោធិ៍​ខ្លួន​ បាន​ឈប់​ម៉ូតូ​រក​កន្លែង​បត់​ជើង​តូច​ ហើយ​បាន​បើក​ម៉ូតូ​ចេញ​ទៅ​វិញ​ដោយ​មិន​បាន​ពាក់​ពួក​សុវត្ថិភាព​ទេ​ ភ្លាម​ នោះ​ក៏​មាន​ប៉ូលិស​ចរាចរ​ពី​នាក់​ជិះ​ម៉ូតូ​មក​ឃាត់​ម៉ូតូ​របស់ខ្ញុំ​ ហើយ​បាន​យក​ អាយ​កូ​ម​វាយ​ក្បាល​ខ្ញុំ​តែ​ម្ដង​ ។​ ក្រោយ​ ពី​វាយ​ក្បាល​គេ​រួច​ហើយ​​នគរបាល​ចរាចរ​នេះ​បាន​គេចខ្លួន​បាត់​ ។​

​បើ​តាម​នគរបាល​ម្នាក់​ឈ្មោះ​ សរ​ យ៉ា​ ជា​ប្រធាន​ក្រុម​គោលដៅ​ឆែកឆេរ​ បទល្មើស​ចរាចរ​បានឱ្យ​ដឹង​ថា​ ខាង​ នគរបាល​របស់​គាត់​មិន​បាន​វាយ​ក្បាល​ គេ​ទេ​ គឺ​ជន​រង​គ្រោះ​រូប​នេះ​បាន​បើក​ម៉ូតូ​ គេច​ពី​សមត្ថកិច្ច​ឃាត់​ម៉ូតូ​ ហើយ​បើក​ រត់​ទៅ​ប៉ះ​ក្បាល​នឹង​អាយ​កូ​ម​ទើប​បែក​ ក្បាល​បែប​នេះ​ ។​

ក្រោយ​ពី​កើត​មាន​បញ្ហា​បែប​នេះ​ជន​ រង​គ្រោះ​បាន​ទៅ​ដាក់​ពាក់​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ស្រះ​ចក​ ឱ្យ​ជួយ​រក​យុត្ដិធម៌​ និង​ស្វែងរក​ជន​បង្ក​ដែល​វាយ​ខ្លួន​មក​ ដាក់ទោស​តាម​ច្បាប់​ ដែល​នគរបាល​ ចរាចរ​វាយ​ប្រជាជន​តាម​ផ្លូវ​បែប​នេះ​ ។​

នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ ស​ ប៊ុ​ក​ បាន​រិះគន់​ទ​ង្វើ​មន្ដ្រី​នគរបាល​ចរាចរ​ ទាំងនោះ​ថា​ ឃើញ​មនុស្ស​ជិះ​ម៉ូតូ​អត់​ ពាក់មួក​ ដូច​ឃើញ​សាច់​ជ្រូក​៣​ជាន់​ ប្រាថ្នា​លេប​ត្របាក់​ទាំង​រស់​ ។​ នៅ​ក្នុង​ ហ្វេ​ស​ប៊ុ​ក​គេ​និយាយ​ថា​ “​ពួក​នេះ​(​នគរ​ បាល​ចរាចរ​)​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្ដៅ​ ក្រហាយ​ខ្លាំង​ណាស់​រាល់ថ្ងៃ​ ,​ ពួក​គេ​គាប​ ស៊ី​ទាំង​ថ្ងៃ​,​ បើ​ប៉ះ​ចំអ្ន​កមក​ពី​ស្រែ​ ទី​ជន​ បទ​ ជួនកាល​បាន​១០​ម៉ឺន​រៀល​ក្នុង​ម៉ូតូ​១​ គ្រឿង​ ”​៕

Related Articles

Back to top button
Close
Close