មនុស្ស ១៦នាក់សម្លាប់​ដោយរន្ទះបាញ់នៅ​ដើមឆ្នាំ២០១២

​នៅ​ថ្ងៃ​ទី​២៣ មេសា ២០១២ លោក​ញឹម​ វណ្ណ​ដា បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០១២​នេះ​តាម​រយៈ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ​និ​ង​ក្រសួង​ជំ​នាញ​មួយ​ចំ​នួន ​ គឺ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​មាន​បញ្ហា​កើត​ឡើង​ច្រើន​ ដូច​ជា​ ស្យល់​ព្យុះ​ ភ្លៀង​ និង​រន្ទះ​បាញ់។

លោក​បន្តថា រយៈពេល​ពី​ដើមឆ្នាំ​២០១២ មកដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១២​នេះ ការ​ប៉ះ​ពាល់ និង​ខូចខាត​ដោយ​ខ្យល់ព្យុះ រួមមាន រលំ​ផ្ទះ​ទាំងស្រុង ២៤២​ខ្នង របើក​ដំបូល និង​ជញ្ជាំង​មាន ១.៤០៣​ខ្នង របើក​ដំបូល​សាលារៀន ១៤​ខ្នង ប្រជាពលរដ្ឋ​ស្លាប់ ៥​នាក់ និង​របួស ៣៧​នាក់ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​រន្ទះបាញ់ ស្លាប់ ១៦​នាក់ របួស ១៤​នាក់ ងាប់​គោក្របី ១៤​ក្បាល ខូច​ផ្ទះ​ទាំងស្រុង ៣​ខ្នង​។​

នៅក្នុង​របៀបវារៈ​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដាក់ជូន​ផែនការ ១០​ប្រទេស ឆ្នាំ​២០១២-២០១៥ ស្ដីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ គឺជា​បញ្ហាសំខាន់ គឺ​ការ​ប្រែប្រួល​អាកាសធាតុ នៅក្នុង​ចំណុច​ទី​៧​។ ​ការប្រែប្រួល​អាកាសធាតុ គឺជា​ការ​ប្រឈម​មុខ​ដែល​បណ្ដាលមកពី​ធម្មជាតិ មនុស្ស ហើយ​គ្រោះធម្មជាតិ​ទាំងនោះ ធ្វើ​ឲ្យ​មាន​ជំងឺឆ្លង​ផ្សេងៗ​រីក​រាលដាល​ផងដែរ​។

ការខូចខាត​ដោយ ​ខ្យល់ព្យុះ​ក្នុង​រយៈ ៤​ខែ ឆ្នាំ​២០១១​កន្លងមក រលំ​ផ្ទះ ១៤២​ខ្នង របើក​ដំបូល​ និង​ជញ្ជាំង ១៨៨​ខ្នង របើក​ដំបូល​សាលា ៨​ខ្នង ប្រជាពលរដ្ឋ​របួស ១២​នាក់ រង​គ្រោះ​​ដោយ​រន្ទះបាញ់​ស្លាប់ ៣៧​នាក់ របួស ៣៨​នាក់ ងាប់​គោក្របី ៣៤​ក្បាល ខូច​ផ្ទះ​ទាំង​ស្រុង ២​ខ្នង​៕

Related Articles

Back to top button
Close
Close