ព្រះសង្ឃ​​មីយ៉ាន់​ម៉ា​​​ពិភាក្សា​គ្នា ​អំពី​អំពើ​ហិង្សា​ពាក់​ព័ន្ធ​នឹង​សាសនា

បណ្តា​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ទូទាំង​ ប្រទេស​ មីយ៉ាន់​ម៉ា​នឹង​ពិភាក្សា​គ្នា​ថ្ងៃ​នេះ អំពី​អំពើ​ហិង្សា​ពាក់​ព័ន្ធ​នឹង​សាសនា​​​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស ​នេះ។

ព្រះ​សង្ឃ​ប្រមាណ​ជា ​២០០អង្គ​ បាន​ទទួល​ការ​និមន្ត​​ទៅ​ចូល​រួម​​​ក្នុង​ការ​ជួប​ជុំ​គ្នា​​នៅ​​វត្ត​មួយ​ ស្ថិត​នៅ​ក្រៅ​ទីក្រុង​រ៉ង់​ហ្គូន ដើម្បី​ស្វែង​រក​មធ្យោបាយ​​​ដោះស្រាយ​ភាព​តាន​តឹង​ទាំង​នោះ។

ព្រះ​ សង្ឃ​មួយ​អង្គ​​​​បំពេញ​ភារកិច្ច​ជា​អ្នក​នាំ​ពាក្យ​នៃ​ពិធី​ជួប​ប្រជុំ​នោះ មាន​ថេរដីកា​ថា​ ជន​បរទេស​គិត​ថា អំពើ​ហិង្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ផ្តើម​ឡើង​ដោយ​ព្រះ​សង្ឃ​​ព្រះ​ពុទ្ធ​សាសនា។

​ប៉ុន្តែ​​​ព្រះ​អង្គ​ បាន​បន្ថែម​ថា បណ្តា​សង្ឃ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​​មាន​ចំណែក​ក្នុង​ការ​​​​វាយ​ប្រហារ​ នោះ​ តាម​ពិត​គឺ​បាន​​ព្យាយាម​​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​របស់​ ហ្វូង​មហា​ជន​តែ​ប៉ុណ្ណោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close