ក្រុមហ៊ុនChevron និងអង្គការPACTបន្តគម្រោងពង្រឹងសិទ្ធិជាម្ចាស់ដល់ស្ត្រី
នៅថ្ងៃទី២៣ មេសា ២០១២ ក្រុមហ៊ុនប្រេងដ៏ធំរបស់សហរដ្ឋអាមេរិក និងអង្គការ PACTបានរួមគ្នាបើកសម្ពោធគម្រោងពង្រឹងសិទ្ធិជា ម្ចាស់ដល់ស្ត្រី និងលើកកម្ពស់សុខភាពរបស់ខ្លួននៅកម្ពុជាជាអ្វីដែលខ្លួនរំពឹងថា នឹងចូលរួមចំណែកលើកកម្ពស់សិទិ្ធស្រ្តីកម្ពុជា និងសុខមាលភាពឲ្យកាន់តែរីកធំធាត់ឡើង។
លោក ស្ទីវ ក្លីក ប្រធានក្រុមហ៊ុន Chevron ប្រចាំនៅកម្ពុជាបានថ្លែងថា ក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាពក្នុងការបន្តគម្រោងដ៏ជោគជ័យនេះដែលទទួល បានការចូលរួមពីសហគមន៍ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាព សុខភាពរបស់អ្នកក្រីក្រ អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ និងសមាជិកសហគមន៍នេសាទតាមរយៈការផ្តល់សេវាអប់រំផ្សព្វផ្សាយពីការ ទប់ស្កាត់ និងការព្យាបាលជំងឺរបេង/អេដស៍ ការធ្វើផែនការគ្រួសារ និងអនាម័យទូទៅ ។
លោក អ៊េង ហូត រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ស្ថាប័នទាំងពីរដែលបានរួមចំណែកជួយដល់ប្រជា ជនកម្ពុជា។ យ៉ាងណាក៏ដោយគម្រោងនេះ ក៏បានជួយបង្កើនប្រាក់ចំណូលរបស់គ្រួសារកម្ពុជាក្រីក្រនៅខេត្ត ព្រះសីហនុតាមរយៈការអភិវឌ្ឍសហគ្រាសខ្នាតតូច និងបង្កើតចំណេះដឹង ជំនាញអក្ខរកម្ម និង លេខនព្វន្តដល់ស្ត្រីកម្ពុជាក្រក្រីបានមួយចំនួនផងដែរ៕