បក្ស​ប្រ​ឆាំង​រិះ​គន់​នយោបាយ​នាយក​រដ្ឋ​មន្ត្រី

សមាជិក​គណបក្ស​ពលករ​ខ្លះ​បាន​ស្រងាក​ចិត្ត​ខណៈ​ដែល​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​បាន​ដាក់​បញ្ហា​យេនឌ័រ​ជា​ការ​ពិភាក្សា​ផ្នែក​នយោបាយ។

កាល ​ពី​ម្សិលមិញ​នេះ​ លោកស្រី​នាយក​រដ្ឋមន្រ្តី​ Julia Gillard ​បាន​បង្កើត​ក្រុម​គាំទ្រ​ស្រ្តី​មួយ​ដែល​មាន​ឈ្មោះ​ថា ​”Women for Gillard”។​ លោក​ស្រី​បាន​ព្រមាន​ថា​សំឡេង​ស្រ្តី​នឹង​ត្រូវ​បាន​គេ​បំបាត់​ចោល​ពី​ឆាក​ នយោបាយ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​កាន់​កាប់​អំណាច​ ហើយ​បញ្ហា​រំលូត​កូន​នឹង​ក្លាយ​ជា “នយោបាយ​លេង​សើច​របស់​បុរស”។​ អនុ​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ Julie​ Bishop​ ថ្កោល​ទោស​លើ​ការ​លើក​ឡើង​នេះដោយ​ចាត់​ទុក​ថា​ជា​នយោបាយ​បំបែក​បំបាក់។ ​ សូម្បី​តែ​អ្នក​គាំ​ទ្រ​លោក​ស្រី​ Julia Gillard​ ក៏​មាន​ចម្ងល់​លើ​បញ្ហា​នេះ​ដែរ។​ សមាជិក​សភា​គណបក្ស​ពលរក​លោក​ Stephen​ Jones​ មាន​ប្រសាសន៍​ថា​​លោក​មិន​ស្រប​ក្នុង​ការ​លើក​យក​បញ្ហា​រំលូត​កូន​ជា​ បញ្ហាសម្រាប់​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​នោះ​ទេ ដោយ​យើង​គួរ​ផ្តោត​ទៅលើ​បញ្ហា​គោល​នយោបាយ​ធំៗ។​

សមាជិក​សភា​មួយ​រូប​ ទៀត​បាន​ប្រាប់​ ABC​ ថា​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រី​ទាក់​ទង​ទៅនឹង​បញ្ហា​ស្រ្តី​មាន​ភាព ​មិន​ស៊ី​សង្វាក់​គ្នា ដោយ​លោកស្រី​បាន​សម្រេច​ចិត្ត​គាំ​ទ្រ​ព្រឹទ្ធ​សមា​ជិក David Feeney សំរាប់ការរក្សាកៅអី​សភា​តំណាង​រាស្រ្ត​របស់មណ្ឌល​ Batman វិញ៕ (Radio Australia)

Related Articles

Back to top button
Close
Close