កម្ពុជាបន្តស្វែងរកការបរិច្ចាកឈាម ដើម្បីសង្រ្គោះជីវិតមនុស្ស
Phal Sovann Vathey
Cambodia News

ភ្នំពេញ៖ នៅថ្ងៃទី១២ មិថុនា នេះ ក្រុមមន្រ្តីសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានថ្លែងការអំពាវនាវរបស់ខ្លួន ឲ្យប្រជាពលរដ្ឋកម្ពុជា បន្តចូលរួមបរិច្ចាកឈាម ឲ្យបានកាន់តែច្រើន ដើម្បីសង្រ្គោះជីវិតជនរងគ្រោះ។
ថ្លែងនៅក្នុងពិធីអបអរសាទរ ទិវាបរិច្ចាកឈាម លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ទិវានេះ ប្រារព្ធឡើងដើម្បីជាការថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ក៏ដូចជា ក្រើនរំលឹកដល់ពលរដ្ឋដទៃ ចូលរួមបរិច្ចាកឈាម ក្នុងសកម្មភាពមនុស្សធម៌។
តំណាងអង្គការសុខភាពពិភពលោក ក៏បានថ្លែងផងដែរថា ប្រទេសកម្ពុជា នៅឆ្នាំ២០១២ មានអ្នកស្ម័គ្រចិត្តបរិច្ចាកឈាម ត្រឹមតែ៣០ភាគរយតែប៉ុណ្ណោះ ដែលចំនួននេះ នឹងត្រូវបានបង្កើនឱ្យដល់១០០ភាគរយ នៅត្រឹមឆ្នាំ២០២០៕