កម្ពុជា-ថៃ រិះរកគន្លឹះបន្ថែមដើម្បីរួមគ្នាអភិវឌ្ឍព្រំដែន
Cambodia News
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ថៃ និងមន្រ្តីជាន់ខ្ពស់ដទៃបានមកជួបជុំពិភាក្សាគ្នារិះរកគន្លឹះ បន្ថែមទៀតដើម្បីជម្រុញការអភិវឌ្ឍព្រំដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ទោះបីជាប្រទេសទាំងពីរកំពុងមានក្តីក្តាំសំណុំរឿងប្រាសាទ ព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ ព័ត៌មានមុនកិច្ចប្រជុំថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងកសិកម្ម, ពាណិជ្ជកម្ម, សុខាភិបាល, ក្រសួងទេសចរណ៍ និងមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរព្រមទាំងអភិបាល ខេត្តជាប់ព្រំដែនទាំង៧ផងដែរ។
ទោះយ៉ាងណាក៏ដោយ នេះគឺជាកិច្ចប្រជុំគណៈកម្មការចម្រុះជាលើកដំបូងស្តីពីការ អភិវឌ្ឍតំបន់ព្រំដែន និងការតភ្ជាប់រវាងប្រទេសទាំងពីរ
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាមានវិធានការជាអន្តរជាតិកាលបើ ថៃនៅតែចងអាឃាតបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលលបលួចចូលទៅកាប់ឈើក្រញូងនៅទឹកដីថៃទៀតនោះ ពីព្រោះអាស៊ានមានសេចក្តីថ្លែងការណ៍រួមស្តីពីសិទ្ធិមនុស្ស អាស៊ាន៕