លោក​ហ៊ុន ​សែន ​បើក​ផ្លូវ​អោយ​លោក​សម​ រង្ស៊ី​សម្រេច​ចិត្ត​វិល​ត្រលប់​ដោយ​ខ្លួន​ឯង​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​ព្រឹក​ថ្ងៃទី ១១ មិថុនា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន ឯ​ទីក្រុង​ពោ​ធិ៏​សាត់​​ថា  “  ខ្លួនឯង​ចេ​ញ​ពី​​កម្ពុជា​ទៅ  ដោយ​ខ្លួនឯង​ ឥឡូវ​ចង់​ត្រឡប់មកវិញ អត់​មាន​អ្នកណា​ឃាត់ ចង់​ត្រឡប់មកវិញ ម៉េច​ក៏ មិន​ម៉ោ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ពលរដ្ឋនៅ វត្តសុវណ្ណេសនារាមនា ថ្ងៃ ទី ១០ មិថុនា ឆ្នាំ២០១៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ពលរដ្ឋនៅ វត្តសុវណ្ណេសនារាមនា ថ្ងៃ ទី ១០ មិថុនា ឆ្នាំ២០១៣។

សេចក្ដី​ថ្លែង​បែបនេះ​របស់​​​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ឡើង​ខណៈ​កាលពី​ប៉ុន្មាន​ថ្ងៃមុន  អាជ្ញាធរ​ថៃ​បាន​ហាមឃាត់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជា​តិ​ ដែលជា​បក្សប្រឆាំង​ក្នុងប្រទេស​កម្ពុជា  មិន​ឲ្យ​ចូល​ប្រទេស​គេ តែ​លោក សម រង្ស៊ី បែរជា​និយាយថា នោះ​ជាការ​បញ្ជា​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ។

គួរ​បញ្ជាក់ថា លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​កាលពី​អំឡុង​ខែ តុលា ឆ្នាំ ២០០៩ បន្ទាប់ពី​ការដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀត​ណាម នៅ​ស្រុ​​ក ​ចន្ទ្រា ខេត្ត ស្វាយរៀង ។ ក្រោយមក​តុលាការ​កម្ពុជា បាន​ផ្តន្ទាទោស​ក្នុង​សំណុំ​រឿងនេះ និង ករណី​ក្លែង​ផែនទី ដោយ​តម្រូវ​ឲ្យ​ជាប់ពន្ធ​នាគារ​​ស​រុបរ​យៈ​ពេល ១២ ឆ្នាំ ។ បើទោះជា​ដូច្នេះ​ក្ដី សំអាង​ទៅលើ​អន្តរា​គម​ន៏​ពី​បរទេស មេដឹកនាំ​បក្សប្រឆាំង​រូបនេះ  រំពឹងថា  នឹង បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ នា​រយៈ​ពេ​ល​​ខ្លី​ៗ មុន​ការបោះឆ្នោត ថ្ងៃទី ២៨ កក្កដា ខាងមុខ ៕

Related Articles

Back to top button
Close
Close