ពល​រដ្ឋ​អូស្រ្ដាលី​អាយុ​៩៣​ឆ្នាំ​ឡើង​តុលាការ​នៅ​ថៃ​អំពី​បទ​បំពាន​ផ្លូវភេទ​កុមារ

ពលរដ្ឋ​អូស្រ្ដាលី​ម្នាក់​អាយុ​៩៣​ ឆ្នាំ​ដែល​ កំពុង​ឡើង​តុលាការ​នៅ​ប្រទេស​ ថៃ​ពីបទ​ល្មើស​បំពាន​ផ្លូវ​ភេទ​កុមារ ត្រូវ​គេ​ព្យួរ​ទុក​ករណី​រឿង​ក្ដី​របស់​គាត់ ដោយ​សារ​មូល​ហេតុ​បញ្ហា​សុខភាព។

លោក Karl Joseph Kraus អាយុ​៩៣​ឆ្នាំ​ហើយ​នោះ បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បំពាន​ផ្លូវភេទ​ស្រ្ដី​ថៃ​៤នាក់​ដែល​ជា​បង​ ប្អូន​គ្នា​រស់​នៅ​ក្រុង​ឈៀង​ម៉ៃ​ប៉ែក​ខាង​ជើង​ប្រទេស​ថៃ។

អតីត​ពល​ រដ្ឋ​អូស្រ្ដាលី​នៅ​ក្រុង​ស៊ីដនីយ៍​តែ​មាន​ដើម​កំណើត​ជា​ជន​ជាតិ​អាល្លឺម៉ង់ ​កាន់​លិខិត​ឆ្លង​ដែន​អូស្រ្ដាលី​ បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​រស់​នៅ​ក្នុង​ប្រទេស​ថៃ។

មេធាវី ​ការ​ពារ​ក្ដី​លោក Karl Joseph Kraus បាន​លើក​ហេតុ​ផល​ថា កូនក្ដី​របស់​គាត់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​ធ្ងន់​ធ្ងរ ហើយ​មាន​ការ​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​សារ​តែ​ការ​ភាន់​ ច្រឡំ និង​ការ​ថ្លង់​ស្ដាប់​មិន​ឮ​របស់​គាត់។ ចុង​ចោទ​ក៏​បាន​និយាយ​ថា គាត់​មាន​ជំងឺ​មហារីក​ប្រូស្ដាត​ផង​ដែរ។

លោក​ត្រូវ​អាជ្ញាធរ​លប់​ចោល​ នូវ​ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ នៅពេល​លោក​រត់​គេច​ខ្លួន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​មុន ប៉ុន្ដែ​បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ។

លោក​ត្រូវ​ដាក់​ពាក្យ​សុំ​នៅ​ ក្រៅ​ឃុំ​ឡើង​វិញ​នៅ​សប្ដាហ៍​ក្រោយ មុន​ពេល​គេ​អនុញ្ញាត​ឲ្យ​បង់​ប្រាក់​លោះ​នៅ​ក្រៅ​ឃុំ​រយៈ​ពេល​២ខែ​ ដោយ​មូល​ហេតុ​បញ្ហា​សុខភាព៕ (Radio Australia)

Related Articles

Back to top button
Close
Close