ក្រុងមូមបៃមានការរលំបាក់អគារមួយទៀត
មានដំណឹងថា ផ្នែកនៃអគារ៥ជាន់មួយនៅក្រុងមូមបៃនៃប្រទេសឥណ្ឌាបានរលំបាក់។
របាយការណ៍ ក្នុងស្រុករាយការណ៍ថា គេបារម្ភថា មានមនុស្សយ៉ាងតិច២០នាក់បានជាប់នៅក្នុងអគារនោះ ហើយប្រតិបត្ដិការសង្រ្គោះក៏ត្រូវបានរាំងស្ទះដោយសារតែធាតុអាកាស មិនល្អ។
តាំងពីថ្ងៃអាទិត្យមក ក្រុងមូមបៃបានទទួលភ្លៀងជោគជាំយ៉ាងខ្លាំង។ គ្រោះថ្នាក់នេះបានកើតឡើង២ខែក្រោយពីពេលមានព្រឹត្ដិការណ៍អគារ៧ ជាន់មួយទៀតបានរលំបាក់នៅជាយក្រុងមូមបៃ ហើយបានស្លាប់មនុស្ស៧៤នាក់។ ព្រឹត្ដិការណ៍ទាំងនេះ បាននាំឲ្យមានការចាប់ខ្លួនអ្នកសាងសង់២នាក់ និងមនុស្ស៧នាក់ទៀតពាក់ព័ន្ធនឹងគ្រោះថ្នាក់សោកនាដកម្មនេះ៕(Radio Australia)