ខេមរៈ​ សេរី​មន្ត​ ផ្ទុះ​បញ្ហា​ជា​មួយ​នាយ ​កុយ ​ធ្វើ​ឲ្យ​សន្និ​សីទព័ត៌​មា​ន​ត្រូវ​ផ្អាក​

Cambodia News

ភ្នំ​ពេញ​៖ ក្រោយ​ទទួល​រង​គ្រោះថ្នាក់​ចរាច​រណ៍​ដ៏​សាហាវ​បណ្តាលឲ្យ​មនុស្ស​មួយចំនួ​ន​ ស្លាប់​ភ្លាមនោះ មកទល់​នឹង​ពេលនេះ តារា​ចម្រៀង​ ខេមរៈ សេរី​មន្ត នាយ កុយ យាយ ណា​ង និង​ជនរងគ្រោះ​ដទៃទៀត​នៅ​មិនទាន់​ទទួលបាន​យុត្តិធម៌​នៅ​ឡើយ​។

Cam7ក្រោយ ​ស្ងប់ស្ងាត់​បែរ​ជា​មន្ត្រីប៉ូលិស បាន​ធ្វើ​ការស្រាវជ្រាវ និង​បញ្ជាក់​ឲ្យដឹងថា រថយន្ត សេរី​មន្ត មានប្រើ​ភ្លើង ឡា​ស៊ែរ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​នេះ តែ​យ៉ាងណា ខេមរៈ សេរី​មន្ត ជា​ជនរងគ្រោះ គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ថ្មី​ដើម្បី​បញ្ជាក់​រឿង​នេះ​នៅ​ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០​នេះ តែការ ​ធ្វើ​សន្និសីទ​នេះ ត្រូវ​បាន​ផ្អាក ដោយសារ​តែ​តារាចម្រៀង ខេមរៈ សេរី​មន្ត និង​នាយ កុយ បាន​ប៉ះទង្គិច​ផ្លូវចិត្ត​ជាមួយ​គ្នា​ទៅវិញ​។​

​មូលហេតុ​បាន​ជា​ការធ្វើ​សន្និសីទ​ត្រូវ​លើក​ពេល​ទៅ​វិញ​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យថា តើ​ក្រុមហ៊ុន SK ភ័យ​ក៏​សង​ប្រាក់​វិញ ដើម្បី​បញ្ចប់​ការធ្វើ​សន្និសីទ​នេះ ឬ​ក៏​ភាគី ខេមរៈ សេរី​មន្ត នាយ​កុយ និង​យាយ​ណា​ង ត្រូវបាន​តុលាការ និង​សមត្ថ​កិច្ច​​សុំ​ផ្អាក​សិន ដើម្បី​ដោះ​ស្រាយ​។

​លោក ខេមរៈភា​រុណ បានឲ្យដឹងថា មេធាវី​របស់​ខ្លួន​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ដើម្បី​បកស្រាយ​រឿង​មន្ត្រី​ប៉ូលិស ធ្វើការ​រក​ឃើញ​ភ្លើង​ឡាស៊ែរ​នៅជាប់​នឹង​រថយន្ត​របស់​ប្អូន​លោក ដែល​គេ​ថា នោះ​ជា​មូលហេតុ​មួយ​អាច​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​។ លោក​បាន​បន្តថា ភ្លើង​ឡាស៊ែរ​នោះ គឺ​នៅ​ក្រោម​ទ្វារ​រថយន្ត ដូច្នេះ​មិន​អាច​ចាំ​ង​បាន​៥០​ម៉ែត្រ​នាំឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ​។ លោក​បាន​បញ្ជាក់ថា នោះ​ជា​ភាពមិនប្រក្រតី​មួយ​។​

លោក​បាន​ បញ្ជាក់បន្ថែម​ថា បើ​តាម​ផ្លូវច្បាប់ មន្ត្រី​ប៉ូលិស​មិន​អាច​មាន​សិទ្ធិ​ទៅ​ដោះ​រើ​ផ្នែក​ណាមួយ​នៃ​រថយន្ត​របស់​ យើង​បានទេ បើ​គ្មាន​ដីកា​ពី​តុលាការ ឬ​ក៏​ក្រុម​ការងារ​ចម្រុះ​នោះ​។ យើង​មិន​អាច​និយាយថា គេ​ធ្វើ​នោះ​ក្នុង​បំណង​អ្វី​ទេ តែ​ប្រហែលជា​មាន​ឥទ្ធិពល​ពី​ខាង​ក្រុម​ហ៊ុន​បង្ក​គ្រោះ​។​ ចំពោះ​ការផ្អាក ​ការធ្វើ​សន្និសីទ​នេះ ​មិន​ទាន់​មាន​ភាគឺ​ខាង​ណា​ បញ្ជាក់​នៅ​ឡើយ បើទោះជា​មាន​ការ​ធ្លាយ​ព័ត៌មាន​ថា នាយ កុយ និង សេរី​មន្ត មានការ​ថ្នាំងថ្នាក់​ចិត្ត​គ្នា​ក៏ដោយ​៕

Related Articles

Back to top button
Close
Close