អគ្គមេបញ្ជាការទ័ពប្រទេស Libya លាលែងពីតំណែង បន្ទាប់ពីស្លាប់មនុស្ស៣០នាក់
អគ្គមេបញ្ជាការទ័ពប្រទេស Libya លោក Youssef al-Mangoush បានលាលែងពីតំណែង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងបាតុករនិងក្រុមកងជីវពល ក្នុងទីក្រុង Benghazi ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៣០នាក់បាត់បង់ជីវិត។
របាយការណ៍ជាច្រើនបង្ហាញថា សភាជាតិបានទទួលយកនូវការលាលែងនេះ។
ការ ប៉ះទង្គិចគ្នានោះបានកើតឡើងនៅពេលដែលហ្វូងបាតុករប្រមូលផ្តុំ គ្នានៅក្រៅទីតាំងកងពលតូចការពារប្រទេសនេះ ដោយទាមទារឲ្យរំសាយកន្លែងនោះចោល។
រដ្ឋាភិបាលប្រទេស Libya មានការលំបាកក្នុងការដោះស្រាយចំពោះវត្តមាននៃកងជីវពលទាំងនេះ តាំងតែពីការស្លាប់របស់លោក Muammar Gaddafi ក្នុងឆ្នាំ២០១១មកម្ល៉េះ៕(Radio Australia)