សុខភាពរបស់លោក Nelson Mandela ជាជ័យលាភីរង្វាន់ណូបែលសន្តិភាពស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ
លោក Nelson Mandela ជ័យលាភីរង្វាន់ណូបែលសន្តិភាពនិងជាអតីតប្រធានាធិបតីនៃប្រទេស ហ្វ្រិក ខាងត្បូង ត្រូវបានបញ្ជូននាំចូលទៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ ក្នុងស្ថានភាពធ្ងន់ធ្ងរ។
តាំងពីខែធ្នូមក គឺជាលើកទី៤ហើយ លោក Nelson Mandela ត្រូវចូលទៅស្នាក់នៅក្នុងមន្ទីរពេទ្យ។
លោក Nelson Mandela ដែលនឹងមានអាយុ ៩៥ឆ្នាំនៅខែក្រោយនេះ បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីខែមេសា ដោយរោគរលាកសួត។
ក្រុមគ្រួសាររបស់ លោក Nelson Mandela បានទៅសួរសុខទុក្ខលោកនៅពេលថ្ងៃ ប៉ុន្តែរដ្ឋាភិបាលដែលទទួលខុសត្រូវរឿងផ្តល់ដំណឹងជូនសាធារណៈអំពី ស្ថានភាពរបស់លោក មិនបានបញ្ជាក់បន្ថែមពីស្ថានភាពជំងឺរបស់លោក Nelson Mandela ទេ ទោះបីជាមុននេះ រដ្ឋាភិបាលបាននិយាយថានឹងផ្តល់ព័ត៌មានបន្ថែមភ្លាមបន្ទាប់ពីលោក Nelson Mandela បានពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត្យរបស់លោក៕(Radio Australia)