លី ម៉ារីណា រៀបការដើម្បីបញ្ចប់រឿងអាស្រូវ
Cambodia News
ព័ត៌មានកម្រាន្ត
ភ្នំពេញ៖ អ្នកមេម៉ាយចាយរាង ចាយសម្រស់ សាច់សរម៉ដ្ឋរលោង អ្នកនាង លី ម៉ារីណា បានរៀបចំពិធីកាតចំណង់ដៃ កាលពីយប់ថ្ងៃទី២៧ ខែឧសភាព ឆ្នាំ២០១៣ ជាមួយស្វាមី ដែលជាអាណិកជនខ្មែរ នៅអាមេរិក បន្ទាប់ពីបានបាត់វត្តមាន ពីពិភពសិល្បៈអស់មួយរយះធំ ក្រោយពីធ្លោយបែករឿងស្នេហាត្រីកោណជាមួយមន្រ្តីធំ ខណះពេល ដែលនាងមានគូដណ្តឹងរួចហើយ។
បន្ទាប់ពីបាត់វត្តមាន យ៉ាងអាថ៌កំបាំង ក្រោយពីមានស្ត្រីអនាមិកម្នាក់ បានគម្រាមបាញ់សម្លាប់ នាងដោយសារតែ ស្នេហាត្រីកោណ ហើយក្រោយពីរឿងរ៉ាវនេះ បានស្ងប់ស្ងាត់ទៅវិញ តារារូបនេះ ក៏បានរំលេចខ្លួនត្រឡប់មក ស្រុកកំណើតខ្លួនវិញ ជាមួយនឹងគូដណ្តឹងដែល និងបានលេចឮថាពួកគេទាំងពីរនាក់ បានរៀបអាពាហ៌ពិពាហ៌ជាមួយគ្នារួចហើយ ទៅតាមប្រពៃណីខ្មែរ នៅក្នុងខណះពេលដែលនាងបានបាត់ខ្លួនមួយរយះនោះ។
ជួបជាមួយតារាស្រីមានរាងខ្ពស់មាឌធំ ដែលធ្លាប់មានឈ្មោះបោះសំឡេង ក្នុងអាជីពសិល្បៈ អ្នកនាង លី ម៉ារីណា កាលពីយប់ថ្ងៃទី២៧កន្លងទៅនេះ នាងបានប្រាប់កោះសន្តិភាពឲ្យដឹងថា ជាការពិតណាស់អ្នកនាងនិងស្វាមីបានរៀបអាពាហ៌ពិពាហ៌ម្តងរួច ហើយនៅសហរដ្ឋអាមេរិចការពីចុងឆ្នាំ២០១២កន្លងទៅនេះ ហើយពេលនេះនាងក៏បានវិញត្រលប់មកវិញ និងបានសម្រេចចិត្តរៀបចំពិធីកាត់ចំណងដៃ នៅទីនេះម្តងទៀតដើម្បីប្រកាសជាសាធារណះឲ្យមហោជនបានដឹងឮអំពីពិធីរបស់នាង និងចង់បញ្ចប់រាល់ពត៌មានអាស្រូវដែលបានកើតឡើងចំពោះរួបនាងផងដែរ។
អ្នកនាងលី ម៉ារីណាបានបន្ថែមទៀតថា ពិធីរបស់នាងរបស់នាងបានអញ្ជើញភ្ញៀវចូលរួមចំនួន៣៥តុនិងចំណាយអស់ប្រហែលជាជិត១ម៉ឺនដុល្លាតែប៉ុណ្ណោះ ដោយពិធីនេះ រៀបចំឡើង នៅគេហដ្ឋានរបស់នាង ហើយនឹងពិសាភោជនីយអាហារ នៅភោជនីយដ្ឋាន សេវេនប្រាយ។ នៅពេលដែលរៀបចំពិធីនេះហើយ ស្វាមិរបស់នាងនិងវិលត្រលបទៅសហរដ្ឋអាមេរិចវិញ ចំណែករូបនាងវិញនាងនិងចេញទៅតាមស្វាមី នៅពេលបោះឆ្នោតចប់រួចរាល់ផងដែរ យ៉ាងណាមិញមកដល់ពេលនេះនាងក៏មិនទាន់មានសិទ្ធរស់នៅទីនោះបាននៅឡើយទេ។តារាសម្តែងនិងបង្ហាញម៉ូដរូបនេះបានបញ្ជាក់ឲ្យដឹងថា ពេលនេះនាងបានសម្រេចចិត្តលាឈប់ពីសិល្បះហើយ ព្រោះស្វាមីរបស់នាងមិនឲ្យនាងសម្តែងទៀតនោះទេ។
ឮសូមបញ្ជាក់ថា ពិធីដ៏មង្គលរបស់អ្នកនាង លី ម៉ារីណា កាលពីយប់មិញនេះហាក់បីដូចជាស្ងាត់ខ្លាំងណាស់ព្រោះមិនសូវជាមានអ្នកសិល្បះច្រើនចូលរួមនោះទេភាគច្រើសុទ្ធសឹងតែជាសាច់ញាតិរបស់អ្នកនាងតែប៉ុណ្ណោះ។
គួរំលឹកផងដែរថា អ្នកមេម៉ាយក្តៅស្រួយ លី ម៉ារីណា គឺជាអតីតភរិយា របស់ លោក ទិត្យ ថាវរិទ្ធ បច្ចុប្បន្ន ជាអគ្គនាយករង នៃស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ដែលបានឲ្យអាពាហ៌ពិពាហ៌ជាមួយគ្នាកាលពីដើមខែមករា ឆ្នាំ២០០៦ តែបានបែកបាក់គ្នាវិញបន្ទាប់ពីសាងសុភមង្គល បានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ។ អ្នកនាងក៏ត្រូវបានជាប់ឈ្មោះជាតារាស្រីដែលមានរឿងអាស្រូវយ៉ាងក្តៅកកុកប្រចាំឆ្នាំ២០១២ផងដែរ៕ ស.រ