ស្ត្រី​ម្នាក់​ ខណៈ​កំពុង​ជិះ​ម៉ូតូ ​ត្រូវ​រថ​យន្ត​បុក​អូស​ជាង​ ១០​ម៉ែត្រ​ បណ្តាល​ឲ្យ​ស្លាប់​

Cambodia News

ភ្នំពេញ ៖ នា​វេលា​ម៉ោង​១១​និង​៤៣​នាទី​ថ្ងៃទី ១០ មិថុនា​ នេះ ​ស្ត្រី​ម្នាក់ខណៈ កំពុង​ជិះ​ម៉ូតូ​ ហើយ​ត្រូវ​បុរស​ម្នាក់​​បើក​រថយន្ត​បុក​ពេញទំហឹង បណ្តាល​ឲ្យ​​ស្លាប់​បាត់​បង់ជីវិត​ នៅ​កន្លែង​កើតហេតុ ​ស្ថិត​នៅ​តាម​ដងផ្លូវ​ម៉ុង​ឬ​ទ្ធី ត្រង់ចំណុច​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

យោងតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើនេះ​មានឈ្មោះ ហង្ស មូ​នី​កា អាយុ​២២ ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកក់​ទី ២ ខណ្ឌទួលគោក ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AK 9550 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​រិទ្ធី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើនេះ មាន​បុរស​ម្នាក់​ជា​មន្ត្រី​ផ្នែក​គណនេយ្យ​ក្រសួងមហាផ្ទៃ បើករថយន្ត​រ៉ង​រ៉ូ​វែ មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2V 6565 បញ្ច្រាសទិស​ជាមួយនឹង​ម៉ូតូ​ស្ត្រី​រងគ្រោះ បាន​រេ​ចង្កូត​មក​បុក​ស្ត្រី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង ហើយ​រថយន្ត​រ៉ង់​រ៉ូ​វែ មិន​ឈប់ បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​ដោយបាន​អូស ម៉ូតូ​នឹង​ស្ត្រី​រងគ្រោះ​ជាង ១០ ម៉ែត្រ បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​រងរបួស​រហូត​ស្លាប់បាត់​បង់ជីវិត​ នៅក្នុង​ថ្លុកឈាម នឹង​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង ។

ក្រោយ​កើត​ហេតុ​​ ​រថយន្ត​បង្ក​នឹង អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​​ ​នឹង​ធ្វើការ​​​​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះ​ស្រាយ​​តាមផ្លូវ​ច្បាប់​៕ ​

art8.1

Related Articles

Back to top button
Close
Close