ក្រសួងព្រមានបិទ ក្រុមហ៊ុនដឹកជញ្ជូន៤ បើការបង្ករគ្រោះថ្នាក់មិនថមថយ
Cambodia News
ភ្នំពេញ៖ ក្រសួងសាធារណៈការ នឹង ដឹកជញ្ជូនបានចេញលិខិតព្រមានបិទអាជីវកម្មក្រុមហ៊ុនដឹកមជញ្ជូន អ្នកដំណើរចំនួន ៤ បើក្រុមហ៊ុនទាំងនោះ ពុំបានធ្វើឲ្យប្រសើរឡើង ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៏ក្នុងឆ្នាំ ២០១៣នេះ។
ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងនោះរួមមាន ក្រុមហ៊ុនរិទ្ធមុនី ក្រុមហ៊ុន កាពីតូល ក្រុមហ៊ុន អង្គអ៊ិចប្រេស និង ក្រុមហ៊ុន GST ។
លោក ចាន់ ដារ៉ា អគ្គនាយកដឹកជញ្ជូន នៃ ក្រសួងសាធាររណៈការនិងដឹកជញ្ជូន បានថ្លែងថា ប្រសិនជាក្រុមហ៊ុនទាំង៤នោះ នៅតែបង្កគ្រោះថ្នាក់ស្លាប់មនុស្សច្រើន នៅឆ្នាំ២០១៣នេះ ដូចកាលឆ្នាំមុន ពួកគេនឹងត្រូវប្រឈមបិទអាជីវកម្ម ព្រោះយើងបានរកឃើញថា ករណីគ្រោះថ្នាក់ចរចរណ៏មួយចំនួន បង្កដោយក្រុមហ៊ុនដឹកជញ្ជូនទាំងនេះ គឺជាក្ដីបារម្ភរបស់យើង ខណៈដែលមានអ្នកស្លាប់ជាក្រុមៗ ៕