គ .ជ.ប បង្ហាញការបោះពុម្ពសន្លឹកឆ្នោតសំរាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣
នៅថ្ងៃពុធទី២៥ មេសា ២០១២ វេលាម៉ោង ៩ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ .ជ.ប) បានប្រកាសជាសាធារណៈ ដើម្បីអោយគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអោយបានជ្រាបថា គ.ជ.ប នឹងបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត។
សន្លឹកឆ្នោតដែលបោះពុម្ពរួចទាំងនោះ និងត្រូវប្រើប្រាស់សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ឆ្នាំ២០១២។ ព័ន្ធនិងការបោះពុម្ពសន្លឹកឆ្នោតនេះគ.ជ .បនឹងត្រៀមឆ្លើយសំណួររាល់ពេលដែលអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានអំពីចម្ងល់ពាក់ព័ន្ធនិងការបោះពុម្ពសន្លឹកឆ្នោត។
សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ គ.ជ.ប. កំពុងរៀបចំបោះពុម្ពសន្លឹកឆ្នោត សរុបចំនួន ១០.៦១៩.៨៥០ សន្លឹក។ ក្នុងនោះ មានសន្លឹកឆ្នោតគំរូ ៨១.៦៥០ សន្លឹក និងសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតមានចំនួន ១០.៥៣៨.២០០ សន្លឹក៕