អូស្រ្តាលី​​ជំរុញ​​ការ​​អនុម័ត​​ច្បាប់​​​ទប់​ស្កាត់​ការគេងប្រវ័ញ​ក្នុង​ការផ្តល់ទិដ្ឋា​ការ​​​​ការងារ​ឲ្យ​ជន​បរទេស

រដ្ឋាភិបាល​​អូស្រ្តាលី​ កំពុង​តែ​ជំរុញ​​ឲ្យ​មាន​ការ​​អនុម័ត​​ច្បាប់ដើម្បី​បង្ករាទៅលើ​​អ្វី​ដែល​ គេ​ពិពណ៌នា​ថា​ការ​សាយភាយ​ការគេងប្រវ័ញ​ក្នុង​ការផ្តល់ទិដ្ឋា​ការ​​​​ សម្រាប់​ធ្វើការ​នៅ​អូស្រ្តាលី​​ទៅ​ឲ្យ​ជន​បរទេស​​។

កាល ​ពី​ដើម​ឆ្នាំ​នេះ គណបក្ស​ពលករ​របស់រដ្ឋាភិបាល​​អូស្រ្តាលី​ ​បាន​បង្ហាញ​​ពី​ផែនការ​​ថានឹង​រឹត​បន្តឹង​ប្រព័ន្ធ​ទិដ្ឋាការ​លេខ ៤៥៧ ដោយសារ​មានការ​សាយភាយការគេងប្រវ័ញក្នុង​ប្រភេទ​ទិដ្ឋា ការ​មួយ​នេះ ។ យ៉ាង​ណា​មិញ គណបក្សប្រឆាំង​​នេះ​​បាននិយាយថា​​ រដ្ឋាភិបាល​ពុំ​​ទាន់​មាន​សកម្ម ភាព​លើ​ផែន​ការ​រឹត​បន្តឹង​នេះនៅ​ឡើយ​ទេ ហើយ​​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​នេះ​ ក៏​បាន​សម្ដែង​ពី​កង្វល់​​របស់​ខ្លួនថា​​តើ​ការ​ផ្ដោត​ចំណាប់​អារម្មណ៍​ទៅ​ លើ​បញ្ហា​ទិដ្ឋាការ​លេខ​៤៥៧​នេះ ចាំ​ចាប់​ដែរ​ឬ​យ៉ាងណា។

យ៉ាង​ណា​ក្តី រដ្ឋ​មន្ត្រី​ក្រសួង​អន្តោប្រវេសន៍​លោក Brendan O’Connor បាន​មាន​ប្រសាសន៍​ថា​ ចាំបាច់​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ ហើយ​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​នេះទៅ​កាន់​រដ្ឋ​សភា​ដើម្បី​ ធានា​ថា​ពលករ​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​មិន​អាច​​ជំនួស​ពលករ​អូស្ត្រាលី​ឡើយ ។

ក្នុង ​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​​ចលនា​សហភាព​ នឹង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​តាក់​តែង​ច្បាប់​មួយ​នេះ ប៉ុន្តែ​​ក៏​មាន​ការ​​ព្រមាន​ផង​ដែរ​​ថា​​ក្រុម​ពលករ​​ទំនង​ជា​នឹង​រិះគន់​ ទៅ​លើ​ការអនុម័​ត​ច្បាប់​ថ្មី​នេះ​ថា​​ជា​ភាព​គ្មាន​ប្រយោជន៍​ក្នុង​ការ​វាយ ​ប្រហារ​ទៅ​លើ​ច្បាប់​ដែល​មាន​ប្រសិទ្ធិ​ភាពទៅ​ហើយ​នោះ​ហើយ​៕ (Radio Australia)

Related Articles

Back to top button
Close
Close