អ្នក​ជំងឺ​កំណក​កោសិកា​ទទួល​ប្រ​យោជ​ន៍​ពី​ប្រេងខ្លាញ់ត្រី​ និង​ Omega 3 ខ្ពស់

ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ប្រទេស ​ អូស្ត្រាលី​ បាន​បង្ហាញ​ថា​ អ្នក​ជំងឺ​ដែល​ទទួល​រង​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ទាក់​ទងនឹង​ការ​កក​រឹង​ កោសិកា​ខួរ​ក្បាល​ឬ​សរសៃ​ខ្នង (Multiple Sclerosis) អាច​ទទួល​ប្រ​យោជ​ន៍​បាន​​ ពី​អាហារ​​ដែល​មានប្រេងខ្លាញ់​ត្រី​ខ្ពស់ និង​ការ​ទទួល​ទានបន្ថែម​គ្រាប់​ថ្នាំ Omega ៣។

ឯកសារ​មួយ​ដែល​បាន​ចេញ​ផ្សាយ​​ក្នុង​ទស្សនាវដ្តី​អន្តរជាតិ (International Journal) ស្តី​ពីប្រសាទ្ធ​សាស្ត្រ បាន​បង្ហាញ​ថា​ អ្នក​ជំងឺ​ដែល​ទទួល​រង​ការ​បំផ្លាញ​ប្រពន្ធ័​ប្រសាទ ​មាន​ភាព​ប្រសើរ​ឡើង​ និង​អាច​មាន​អាយុ​វែង បន្ទាប់​ពី​ពួកគាត់​ទទួល​ទាន​អាហារ ដែល​មាន​ប្រេងខ្លាញ់​ត្រី​ខ្ពស់ និង​ទទួល​ទាន​​ថ្នាំបំប៉ន​សារធាតុ Omega ៣ ។​

សាស្ត្រាចារ្យ George Jelinek នៃ​សាកលវិទ្យាល័យ Monash បាន​ធ្វើការ​សិក្សាលើ​អ្នក​ជំងឺ​ប្រភេទ​នេះ ជាង ២​ ០០០​នាក់ មកពី​​ប្រទេស​ ៥៧​ប្រទេស ។ អ្នក​ជំងឺ​ដែល​ទទួល​ប្រយោជន៍​ខ្លាំង​ជាងគេ​នោះ គឺបណ្តារ​អ្នក​ជំងឺ​ ដែល​បានទទួល​ទាន​សារជាតិ​ប្រេង​ដែល​មាន​ក្នុង​គ្រាប់របស់​រុក្ខជាតិ​មួយ​ ចំនួន​ដូច​ជា​​កប្បាស ដែល​ជា​ប្រភព​សារធាតុ​ម្យ៉ាង មាន​ក្នុង​​ថ្នាំ Omega ៣៕(Radio Australia)

Related Articles

Back to top button
Close
Close