ក្រោយលែងលះ ១ឆ្នាំ ចង់ផ្សះផ្សារវិញ ប្រពន្ធមិនព្រមដេញបាញ់សម្លាប់
ហេង នាង
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃទី ៦ ខែ មិថុនា នៅរសៀលថ្ងៃទី៦ ខែមិថុនា ជនសង្ស័យជាប្តី ត្រូវបានចាប់ខ្លួនបន្ទាប់ពី ដេញភ្ជង់ប្រពន្ធ ខណៈដែលចង់ទៅផ្សះផ្សារ ជាមួយប្រពន្ធ ប៉ុន្តែប្រពន្ធបដិសេធ រហូតដល់លួចរត់គេច ពីកណ្តាប់ ដៃអតីតសា្វមី ។
លោក ជឹង រតនា វ័យ៣៧ ឆ្នាំស្នាក់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ផ្សារដេប៉ូទី២ និង ទួលគោក ចាប់ខ្លួនដាក់ខ្នោះដៃ បន្ទាប់ពីប្រើកាំភ្លើងម៉ាក K 54 ដេញគំរាម និងភ្ជង់អតីតភរិយាឈ្មោះ ភោគ សេរី រតនា វ័យ ២៤ ឆ្នាំ ក្រោយពីចង់ ផ្សះផ្សារចំណងសេ្នហា ប្រេះឆាអស់រយៈពេល ១ ឆ្នាំហើយនោះ ។
ជនសង្ស័យជាប្តី អាយុជាង៣០ ឆ្នាំ ត្រូវបានចាប់ខ្លួន អមដោយអាវុធខ្លី ១ ដើម ក្រោយពីមានហេតុការណ៍ ភ្ញាក់ ផ្អើល នេះ នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ខណៈដែលស្រ្តី ជាអតីតភរិយា ត្រូវបុរសស្វាមី ជាជនសង្ស័យខាងលើ ដេញតាមប៉ងសម្លាប់ ។
មន្ត្រីនគរបាល បានចាត់ទុកថា នេះជាបទល្មើសព្រហ្មទណ្ឌ គ្រាដែលជនសង្ស័យ មិនមានតួនាទីជាមន្ត្រីរាជការ ប៉ុន្តែ មានអាវុធប្រើប្រាស់ ។ ក្រោយពីសាកសួរ និងរៀបចំសំណុំរឿងរួចរាល់ ជនសង្ស័យ និងត្រូវបញ្ជូនទៅកាន់តុលាការ ៕